ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំដំណើរការកំណែ ស្រង់ និងបូកពិន្ទុប្រឡងប្រជែងសិស្សចៅក្រម សិស្សព្រះរាជអាជ្ញា ជំនាន់ទី១២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ វត្តមានរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំដោយផ្ទាល់ចំពោះកិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុ ចំពោះកំណែលើវិញ្ញាសាសរសេរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងមានការចូលរួមសង្កេតការណ៍យ៉ាងល្អិតល្អន់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាលទ្ធផលផ្លូវការនៃការប្រឡងលើវិញ្ញាសាសរសេរបានប្រកាសភ្លាមៗតែម្តង ក្រោយបញ្ចប់ដំណើរការកំណែ ស្រង់ និងបូកពិន្ទុ។  គួរឱ្យដឹងថា ក្រោយប្រឡងប្រជែងយ៉ាងស្វិតស្វាញកាលពីចុងខែធ្នូកន្លងទៅ មានបេក្ខជនចំនួន ៧៥នាក់បានជាប់បន្តសម្រាប់ការប្រកួតប្រជែងវិញ្ញាសាផ្ទាល់មាត់នាពេលខាងមុខ។ លទ្ធផលផ្លូវការនៃការប្រឡងលើវិញ្ញាសាសរសេរ ក៏ត្រូវបានប្រកាសផ្សាយតាមរយៈ Telegram Channel និងទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ ព្រមជាមួយ Telegram Channel និងទំព័រហ្វេសប៊ុករបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក