ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីជំរុញការធ្វើទំនើបកម្មយោធាដើម្បីអភិវឌ្ឍន៍សមត្ថភាពការពារខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជំរុញការធ្វើទំនើបប្រកាន់យោធា ដោយថាវិធីសាស្ត្រយោធាពីមុនមិនអាចប្រយុទ្ធក្នុងសង្គ្រាមអនាគតបាននោះទេ។

ថ្លែងនៅក្នុងខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាពីភាពទំនើបនៃសង្គ្រាមបច្ចុប្បន្ន ដែលឈានដល់ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ការប្រើផ្កាយរណបស៉ើបការណ៍ ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាលើអាវុធជាដើម ដែលត្រូវការឲ្យមានការបង្កើនសមត្ថភាពនិងធ្វើទំនើបកម្មទៅលើយុទ្ធសាស្ត្រសង្គ្រាមបែបនេះ។

ទោះជាយ៉ាងណាសម្ដេចក៏បានស្នើទៅដល់យោធាដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ផ្ទាល់ ក្នុងការផ្ទេរនូវបទពិសោធន៍ និងយុទ្ធសាស្ត្រដល់យោធាជំនាន់ក្រោយផងដែរ។

សម្ដេចអធិបតីបានបញ្ជាក់ថា កម្ពុជាគ្មានមហិច្ឆតាក្នុងការរំលោភឈ្លានពានប្រទេសណាទេ ប៉ុន្តែមានសិទ្ធិក្នុងការធ្វើទំនើបកម្មយោធាដើម្បីការពារខ្លួន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក