ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការគាំទ្រទៅលើការធ្វើកំណែទម្រង់យោធាដើម្បីពង្រឹងនូវរចនាសម្ព័ន្ធការងារ ជំនាញ យុទ្ធវិធីទ័ព តែការកែទម្រង់នេះត្រូវស្មោះត្រង់ចំពោះជាតិ និងប្រជាជន។
សម្ដេចធិបតីលើកឡើងថា ការធ្វើកំណែទម្រង់យោធាគឺត្រូវផ្ដល់ទៅលើសន្តិភាព ថែរក្សាស្ថេរភាព ធ្វើយ៉ាងណាដើម្បីថែរក្សាការពារជាតិនិងប្រជាជន។
នាយករដ្ឋមន្ត្រីលើកឡើងបែបនេះនៅក្នុងឱកាសនៃការអបអរខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ៕