ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាស់តឿនទៅដល់ស្មារតីកងទ័ពក្នុងការរក្សានូវភារកិច្ចរបស់ខ្លួន ការពារនូវសន្តិភាព ប្រជាជន ជាតិសាសនា និងព្រះមហាក្សត្រ។ សម្ដេចថាកងទ័ពនេះហើយគឺជាកត្តានៃសន្តិភាពនិងសង្គ្រាម។
សម្ដេចធិបតីបានលើកឡើងថា ការបង្កើតសង្គ្រាមគឺវាងាយណាស់ក៏ប៉ុន្តែការបញ្ចប់ទៅវិញនឹងនាំមកនូវសន្តិភាពគឺវាមានការពិបាកជាខ្លាំង។ ឧទាហរណ៍ជាក់ស្ដែងគឺទាក់ទងនឹងសង្គ្រាមនៅប្រទេសកម្ពុជាក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឡើងដោយយោធាសេនាប្រមុខ លន់ នល់។
សម្ដេចធិបតីលើកឡើងបែបនេះនៅក្នុងឱកាសនៃការអបអរខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក២៤ ខែមករា ឆ្នាំ
២០២៤នេះ៕