ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងការគាំទ្រការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា។

លោក ហេង សួរ លើកឡើងដូចនេះ ក្នុងជំនួបជាមួយលោក Cai Dianwei ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

រដ្ឋមន្ត្រីការងារ បានបញ្ជាក់ដល់វិស័យឯកជនចិនពីភាពចាំបាច់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល។

លោក ហេង សួរ ក៏បានលើកឡើងដែរថា ដើម្បីឱ្យកម្មវិធីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ការជួយជ្រោមជ្រែងលើកកម្ពស់ លើកម្រិតកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូឧទ្ទេស គឺជាកត្តាចាំបាច់ដែលក្រសួងត្រូវការការចូលរួមពីដៃគូ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល Hunan Construction Investment Group ក៏បានគូសបញ្ជាក់ពីសារ:សំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាចំណុចគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្រៅពីនេះ លោក Cai Dianwei ក៏បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជាដែលរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យមិនថាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗដែលមានភាពប្រទាក់ក្រឡាក្នុងការអូសទាញការវិនិយោគពីបរទេស។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចចំពោះដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីឱ្យក្រុមហ៊ុនអាចទទួលបានជោគជ័យក្នុងករណីដែលមានការបោះទុន ឬសហការក្នុងវិនិយោគនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក