ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបង្ហាញសាច់ដុំក្នុងខួប ២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ រដ្ឋាភិបាលបានបង្ហាញនូវសព្វាវុធថ្មីៗ នៅក្នុងខួបទី២៥ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ក្បួនព្យុះហយាត្រាទ័ពជើងគោកនៅក្នុងថ្ងៃខួបនៃការបង្កើតនេះមានការបង្ហាញនូវកម្លាំងទ័ព និងសព្វាវុធដែលមានដូចជា រថយន្តប្រយុទ្ធ រថពាសដែក រថយន្តយោធាពហុតួនាទី ខែលការពារអាកាស រថយន្តបំពាក់កាំភ្លើងធំ និងរថយន្តបាញ់ម៉ីស៊ីល (Rocket Launcher) ជាដើម។

គួរឲ្យដឹងដែរថា ដើម្បីសម្របទៅតាមគោលនយោបាយ ក្នុងនិងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឋានៈជាសមាជិក នៃសហគមន៍អាស៊ាន បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ រួមជាមួយការបង្កើត អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

មកដល់ពេលនេះកងទ័ពជើងគោកមានមេទ័ពចំនួន៣នាក់ហើយរួមមាននាយឧត្តមសេនីយ៍ មាស សុភា ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ នាយឧត្តមសេនីយ៍ បច្ចុប្បន្នជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក