ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កាសែតកម្ពុជាលេចវត្តមានជាថ្មីបន្ទាប់ពីបាត់ឈ្មោះ ៤៥ឆ្នាំ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានប្រកាសនូវវត្តមាននៃកាសែតកម្ពុជា ដែលនឹងមានអាយុ ៤៥ឆ្នាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

នេះជាកិច្ចខិតខំដ៏សំខាន់មួយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានសំដៅថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិដែលថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗបានបន្សល់ទុកឲ្យ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

គួរឲ្យដឹងដែរថា កាសែតកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ ហើយមកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាងបួនទសវត្សហើយ ដែលនេះជាមោទកភាពសម្រាប់ជាតិកម្ពុជា ព្រោះកាសែតជាតិនេះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាននិងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុងនិងក្រៅប្រទេស ស្របពេលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួនកំពុងប្រឈមនឹងផលវិបាក ដែលកើតចេញពីការវិវត្ត និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយទំនើប ហើយមិនតែប៉ុណ្ណោះស្របពេលសារព័ត៌មានប្រពៃណីមួយចំនួនបានបញ្ឈប់ដំណើរការនៃការផលិតព័ត៌មានរបស់ខ្លួន ខណៈមួយចំនួនទៀតបានបិទទ្វារទៅហើយ ដែលវាជាការសោកស្តាយយ៉ាងខ្លាំង។

ចាប់ពីពេលនេះទៅ ក្រុមការងារផលិតនៃកាសែតកម្ពុជា នឹងផ្តោតការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធអេឡិចត្រូនិច ជាពីរភាសាគឺ៖ ភាសាខ្មែរ និងភាសាអង់គ្លេស ហើយនឹងឈានទៅចេញផ្សាយជាភាសាបារាំងបន្ថែមទៀតនាពេលអនាគត។

ថ្វីបើប្រព័ន្ធផ្សព្វផ្សាយទំនើបកំពុងមានការវិវត្តខ្លាំងក៏ពិតមែន ស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាតំរូវការក្នុងវិស័យព័ត៌មាន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណីរបស់យើងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានជូនប្រជាជន និងផ្សព្វផ្សាយអំពីសកម្មភាពដ៏ស្វាហាប់ និងសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី៧នេះ ក្នុងគោលបំណងបន្តទទួលបាននូវជំនឿទុកចិត្តពីសំណាក់ប្រជាជនជាតិគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីសហគមន៍អន្តរជាតិនានាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក