ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ស្នើ UNOHCHR គាំទ្របង្កើនការយល់ដឹងមន្ត្រីនគរបាលយុត្តិធម៌លើអនុសញ្ញា UNCRPD

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើទៅកាន់តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិលហាច ក្នុងការជួយបណ្ដុះបណ្ដាលបង្កើនការយល់ដឹងរបស់មន្ត្រីនគរបាលយុត្តិធម៌កម្ពុជាពីសន្និសញ្ញាអន្តរជាតិស្ដីសិទ្ធិជនមានពិការភាព UNCRPD។

ការស្នើឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយលោកស្រី រួអេដា អិលហាច នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅអគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោក ឯម ច័ន្ទមករា បានលើកឡើងថាការយល់ដឹងរបស់មន្ត្រីនគរបាលយុត្តិធម៌លើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពមានសារៈសំខាន់ក្នុងការជួយលើកស្ទួយនូវសិទ្ធិរបស់ជនមានពិការភាព។

លោកថ្លែងថា៖ «ការចូលរួមចំណែកណាមួយរបស់ UNOHCHR នឹងជួយឱ្យផែនការយុទ្ធសាស្រ្តជាតិស្តីពីសកម្មភាពនេះកាន់តែមានធាតុចូលច្រើនទៀត និងកាន់តែមានប្រសិទ្ធិភាពសម្រាប់យកទៅអនុវត្ត ហើយការចូលរួមជួយនេះគឺអាចចូលរួមក្នុងអំឡុងពេលដែលយើងរៀបចំធ្វើសេចក្តីព្រៀង (ច្បាប់ស្តីពីជនមានពិការភាព) ហើយបន្តទៅគឺការដាក់ចេញ និងបន្តទៅការឱ្យមានការផ្សព្វផ្សាយឱ្យមានការអនុវត្តផែនការនេះ»

លោកស្រី រួអេដា អិលហាច បានយល់ស្របនឹងការលើកឡើងនេះ និងថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ នឹងគាំទ្រកិច្ចសហការរវាងក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការតំណាងជនមានពិការភាពពេញ ១ឆ្នាំ និងរៀបចំសៀវភៅណែនាំអំពី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដើម្បីប្រើប្រាស់ក្នុងការលើកកម្ពស់ចំណេះដឹង និងកសាងសមត្ថភាពដល់ក្រសួងពាក់ព័ន្ធ និងក.ស.ជ ថ្នាក់ខេត្ត។

ជាមួយគ្មានេះ UNOHCHR ក៏គាំទ្រក្រុមប្រឹក្សាសកម្មភាពជនពិការ ផ្សព្វផ្សាយសៀវភៅណែនាំទៅដល់ថ្នាក់ខេត្តតាមរយៈរបៀបបង្រៀនបែបគ្រូបង្គោល។

តំណាង UN ក៏គាំទ្រក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំផែនការផ្សព្វផ្សាយវីដេអូ «សិទ្ធិរបស់ខ្ញុំ ជីវិតរបស់ខ្ញុំ» ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព និងធ្វើឱ្យមានការផ្លាស់ប្តូរពីការគិតនៅក្នុងសង្គម។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងបន្ថែមដល់តំណាង UNOHCHR ឱ្យដឹងថា សកម្មភាពបន្តលើកិច្ចសហប្រតិបត្តិការវាងលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនឹងបន្តផ្តល់វគ្គបណ្តុះបណ្តាលទៅលើចៅក្រម ព្រះរាជអាជ្ញាក៏ដូចជាអ្នកពាក់ព័ន្ធផ្លូវច្បាប់លើកិច្ចការងារអនុសញ្ញានឹងមានល្អប្រសើរឡើង ខណៈលោកបានរាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រួចរាល់ ពីបទពិសោធន៍វគ្គបណ្តុះបណ្តាលកន្លងមក ដោយរដ្ឋមន្ត្រីយុត្តិធម៌សន្យាថានឹងផ្តល់ការយកចិត្តទុកដាក់ទៅលើវគ្គបណ្តុះបណ្តាលនេះជាមួយចៅក្រម ព្រះរាជអាជ្ញាជាបន្តបន្ទាប់ទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក