ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរខេត្ត ឃុំ ស្រុក ផ្សព្វផ្សាយពីសមិទ្ធផលក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរខេត្ត ឃុំ ស្រុក ជាពិសេសមន្ទីរព័ត៌មានរាជធានីខេត្តផ្សព្វផ្សាយនូវសមិទ្ធផលក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋបានដឹងឭគ្រប់ៗគ្នា។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជំរុញឱ្យមានការឆ្លើយតប និងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។

«ផ្លូវមួយខ្សែក្នុងឃុំហ្នឹង ផ្សព្វផ្សាយឱ្យតែនៅក្នុងឃុំហ្នឹងដឹងទៅបានហើយ អ្នកឃុំផ្សេងទៀតមិនចាំបាច់ដឹងទេ ក្លាយជាច្រណែន អត់ទេ គឺផ្សាយទៅ»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដោយស្នើឱ្យអភិបាលរាជធានី ខេត្ត សហការជាមួយនឹងគណៈកម្មាការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ និងក្រសួងព័ត៌មានរៀបចំធ្វើការងារមួយនេះ។

សម្តេចធិបតី ថ្លែងថា៖ «យើងមានឱកាស ៥ឆ្នាំដើម្បីបម្រើប្រជាជន ដើម្បីប្រមូលនូវព័ត៌មានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គួរឱ្យគាត់ដឹង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា កិច្ចការងារដែលខេត្តនីមួយៗខិតខំធ្វើ បើគ្មានការផ្សព្វផ្សាយ ប្រៀបដូចជាមិនបានធ្វើអ៊ីចឹង៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក