លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅដើមខែឧសភា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាលើកដំបូងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាននារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

បើតាមរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានឯកភាពកំណត់យកថ្ងៃទី០៣ ខែឧសភា ចំថ្ងៃទិវាសេរីភាពអ្នកសារព័ត៌មាន ជាថ្ងៃប្រារព្ធពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៤ នេះតទៅ។

លោក នេត្រ ភក្ត្រា ថ្លែងដូច្នេះថា៖«នៅឆ្នាំ២០២៤នេះ សម្តេចធិបតី បានឯកភាពជាគោលការណ៍បន្តរៀបចំជំនួបលើកទី៦ជាមួយបងប្អូនអ្នកសារព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ជារៀងរាល់ឆ្នាំ ចំទិវាសេរីភាពសារព័ត៌មាន»។

នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានចំនួន៥លើកមកហើយ ដោយការជួបជុំរវាងនាយករដ្ឋមន្ត្រីអាណត្តិថ្មី និងអ្នកសារព័ត៌មានលើកនេះជាលើកទី១។

គូសបញ្ជាក់ឱ្យដឹងថា នៅកម្ពុជាមានអ្នកសារព័ត៌មានសរុបចំនួន ១ម៉ឺននាក់ ដោយគិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាមានគេហទំព័រ និងទូរទស្សនអនឡាញចំនួន ៩៣៣ កាសែតចំនួន ៤៤៧ សមាគមសារព័ត៌មានចំនួន ៥២ ទស្សនាវដ្ដីចំនួន ១៩៤ ព្រឹត្តប័ត្រ ២១ រោងពុម្ពចំនួន ១១៣ សៀវភៅចំនួន ២២អង្គភាព។

មានទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងចំនួន២៧ ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មចំនួន ២ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្តចំនួន ២៨៣ និងវិទ្យុ AM ភ្នំពេញ១ ទូរទស្សនផ្សាយផ្ទាល់ចំនួន ១៩ស្ថានីយ និងផ្សាយបន្តចំនួន ១៦៥ស្ថានីយ ទូរទស្សន៍ឌីជីថលចំនួន ១២ ទូរទស្សន៍អនឡាញចំនួន ១០ ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងតាមខេត្តមានចំនួន ៤៤ ទូរទស្សន៍អាណាឡក (Analog) មានចំនួន ១៣៣ស្ថានីយ ប្រព័ន្ធអូអូធីមានចំនួន៨ និងប្រព័ន្ធ Satelite ចំនួន២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក