ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហេតុការណ៍រញ្ជួយដីមួយនៅព្រំដែនចិន-កៀហ្ស៊ីស៊ីស្ថានបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥០នាក់រងរបួស

អន្តរជាតិ៖ យ៉ាងហោចណាស់មានមនុស្ស ៥០នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីមួយដែលមានកម្រិត ៧.០រិចទ័របានវាយប្រហារនៅតាមបណ្តោយភ្នំស្ថិតនៅព្រំដែនរបស់ប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃអង្គារ ទី២៣ ខែមករានេះ។ ហេតុការណ៍នៃការរញ្ជួយដីដ៏ធំនេះត្រូវបានរាយការណ៍នៅវេលាម៉ោងប្រហែល ២ទាបភ្លឺ ក្នុងស្នូលនៃការរញ្ជួយប្រហែលជា ១៣គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Aksu។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរចុះផ្សាយថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមសង្គ្រោះមួយទៅកាន់ចំណុចកណ្ដាលនៃការរញ្ជួយដីនេះ ខណៈកម្លាំងសង្គ្រោះប្រហែល ៨០០នាក់ផ្សេងទៀតកំពុងរង់ចាំត្រៀមខ្លួនសម្រាប់មហន្តរាយណាមួយដែលអាចកើតមានឡើង។ ក្រសួង​សុខាភិបាលកាហ្សាក់ស្ថានបានឱ្យដឹងថា មនុស្ស​ចំនួន ៤៤ នាក់​ដែល​រង​របួស បាននិងកំពុងស្វែងរកជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ​ក្នុង​ទីក្រុង Almaty ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស។ ដោយឡែក​ នៅក្នុងតំបន់ Akqi របស់ចិន មានមនុស្សចំនួន ៦នាក់បានរងរបួស ក្នុងនោះមាន ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់់ធ្ងរ ខណៈដែលអគារចំនួន ៤៧បានដួល​រលំ និងអគារចំនួន ៧៨ទៀតបានរងការខូចខាត។ 

តាមប្រភពពីសារព័ត៌៌មានស៊ីនហួរដដែលបានរាយការណ៍ថា លំនៅឋានចំនួន ២ខ្នង និងកសិដ្ឋានដែលស្ថិតនៅក្នុងតំបន់ក្បែរចំណុចកណ្តាលនៃការរញ្ជួយដីបានខូចខាតទាំងស្រុង ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់ជាបណ្ដោះអាសន្ន។ ទូរទស្សន៍របស់ឥណ្ឌាមួយបានរាយការណ៍ពីការរញ្ជួយយ៉ាងខ្លាំងនៅក្នុងទីក្រុងមួយ ដែលមានចម្ងាយរហូតដល់ប្រមាណ ១,៤០០គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ប្រជាពលរដ្ឋក្នុងក្រុង Aksu បានប្រាប់អ្នកសារព័ត៌មានថា ប្រជាជនបានប្រញាប់ប្រញាល់ចេញទៅខាងក្រៅដើម្បីសុវត្ថិភាពអំឡុងការរញ្ជួយដី បើទោះជាសីតុណ្ហភាពមានការចុះត្រជាក់ដល់ -១០អង្សារសេក៏ដោយ។

ភូមិចំនួន ៥ ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយ ក៏ទទួលរងឥទ្ធិពលនៃការរញ្ជួយប្រហែលជា ៥,៥ រិចទ័រ ហើយទីភ្នាក់ងាររញ្ជួយដីរបស់កាហ្សាក់ស្ថានក៏បានរាយការណ៍ពីការរញ្ជួយថ្មីចំនួនពីរដែលមានកម្រិត ៥,២ រិចទ័រនិង ៥,៣ រិចទ័រ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក