ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភរិយាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី រងការចោទប្រកាន់ដោយតុលាការពីបទខកខានប្រកាសទ្រព្យសម្បត្តិ

ម៉ាឡេស៊ី៖ ភរិយានៃអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Daim Zainuddin ត្រូវបានចោទប្រកាន់ដោយតុលាការពីបទខកខានក្នុងការប្រកាសទ្រព្យសម្បត្តិ ដែលរួមមានទាំងអគារ Ilham Tower ដែលមានតម្លៃរាប់លានដុល្លារផងដែរ។ លោកស្រី Na'imah Abdul Khalid មានវ័យ ៦៦ឆ្នាំ នៅថ្ងៃទី២៣ ខែមករានេះបានឆ្លើយអះអាងនៅចំពោះមុខតុលាការក្រុង Kuala Lumpur ថាលោកស្រីមិនបានប្រព្រឹត្តកំហុសណាមួយដូចការចោទប្រកាន់ឡើយ។

លោកស្រីត្រូវបានរងការចោទប្រកាន់​ថា​មាន​ចេតនា​ផ្តល់​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​ក្រោម​សម្បថ​ដែល​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ជូន​ដំណឹង​ពី​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី (MACC)។ ប្រភពដដែលបានបន្តថា សម្រាប់ទ្រព្យសម្បត្តិដែលលោកស្រីពុំបានប្រកាសរួមមានអគារ Ilham Tower និងក្រុមហ៊៊ុនគ្រប់គ្រងអគារ Ilham Tower និង Ilham Baru រថយន្ត Mercedes-Benz ចំនួនពីរគ្រឿង និងអចលនទ្រព្យមួយចំនួនទៀតដែលមានទីតាំងនៅក្នុងទីក្រុង Kuala Lumpur និងនៅកោះ Penang។ ប្រសិនបើតុលាការពិតជាបានរកឃើញកំហុសនៃការប្រព្រឹត្តអំពើខាងលើពិតមែន លោកស្រីប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ ១០០,០០០ រីងហ្គីត (ប្រមាណជា២ម៉ឺន១ពាន់ដុល្លារអាមេរិក)។

ឆ្លើយតបនៅក្រៅតុលាការ លោកស្រី Na'imah ថ្លែងថា៖ "ខ្ញុំពុំបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ ហើយខ្ញុំនឹងបង្ហាញរឿងនេះនៅចំពោះមុខតុលាការ។ ឧក្រិដ្ឋកម្មពិតប្រាកដគឺការចង់បង្ខូចកេរ្តិ៍ឈ្មោះស្វាមីរបស់ខ្ញុំ។ ឧក្រិដ្ឋកម្មពិតប្រាកដគឺការកាន់អំណាចរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ"។ 

យ៉ាងណាមិញ មកដល់ពេលនេះលោកស្រី Na'imah បានបង់ប្រាក់ធានាចំនួន ២៥០,០០០ រីងហ្គីត ដើម្បីបាននៅក្រៅឃុំ ព្រមទាំងបានដាក់តម្កល់លិខិតឆ្លងដែនរបស់ខ្លួនទុកនៅតុលាការផងដែរ។ ក្នុងរឿងក្ដីនេះ ព្រះរាជអាជ្ញារងបានស្នើឱ្យលោកស្រីបង់ប្រាក់ធានានៅក្រុមឃុំចំនួន ២៥០,០០០ រីងហ្គីត និងបង្ហាញខ្លួននៅទីស្នាក់ការគណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ីរៀងរាល់មួយខែម្តង បន្ថែមពីលើការដាក់តម្កល់លិខិតឆ្លងដែននេះ។ ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកស្រីផ្ទាល់បានដាក់ពាក្យសុំបន្ថយប្រាក់ធានាសុំនៅក្រៅឃុំ ហើយបានជំទាស់នឹងសំណើរបស់តំណាងអយ្យការដែលសុំឱ្យកូនក្តីរបស់ខ្លួនដាក់តម្កល់លិខិតឆ្លងដែន ដោយអះអាងថាកូនក្ដីរបស់ខ្លួនពុំមានគោលបំណងណាមួយក្នុងការហោះហើរទៅទីតាំងផ្សេងឡើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក