ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិក និងអង់គ្លេស បើកការវាយប្រហាររួមគ្នាជាថ្មីនៅក្នុងប្រទេសយេមែន

អន្តរជាតិ៖ មន្ទីរបញ្ចកោណបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកការវាយប្រហាររួមគ្នាជាថ្មីនៅក្នុងប្រទេសយេមែន ដោយផ្តោតលើមូលដ្ឋានក្រោមដីរបស់ក្រុមហ៊ូទី (Houthi) និងឃ្លាំងស្តុកសព្វាវុធមួយចំនួនទៀតរបស់ក្រុមចម្រុះរបស់អ៊ីរ៉ង់ប្រឆាំងនឹងការដឹកជញ្ជូននៅសមុទ្រក្រហម។ ដោយឡែក ក្រុម Houthis គឺជាក្រុមប្រយុទ្ធដែលកំពុងកាន់កាប់ទឹកដីសំខាន់ៗជាច្រើននៅយេម៉ែនបានបញ្ជាក់់ថា ការវាយប្រហាររបស់ខ្លួននៅលើតំបន់សមុទ្រក្រហមរបស់ពួកគេគឺជាការបង្ហាញស្មារតីសាមគ្គីភាពជាមួយប៉ាឡេស្ទីន តបតទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ 

ការវាយប្រហាររបស់ក្រុម Houthi បានបង្កការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មរបស់ពិភពលោក ព្រមទាំងគំរាមដល់អត្រាអតិផរណារបស់ពិភពលោកផងដែរ។ នៅក្នុងការឆ្លើយតបលើបញ្ហានេះ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារសរុបចំនួន ៨ដង ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រទេសទាំងប្រាំមួយ។

មន្រ្តីជាន់ខ្ពស់នៃកងទ័ពអាមេរិកមួយរូបបញ្ជាក់ថា ក្នុងការវាយប្រហារនេះបានប្រើប្រាស់គ្រាប់ផ្លោងចំនួនប្រហែល ២៥ ឬ ៣០គ្រាប់ រួមទាំងការបាញ់ចេញពីយន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះរបស់អាមេរិក។ យ៉ាងណាក្ដី ការវាយប្រហារជាង ៨លើកកន្លងមកនេះ នៅតែមិនទាន់អាចធ្វើឱ្យក្រុមប្រយុទ្ធ Houthis បញ្ឈប់សកម្មភាពរបស់ខ្លួនលើនាវាដឹកទំនិញដែលឆ្លងកាត់បាននៅឡើយ។ ទោះជាយ៉ាងនេះក្ដី ក៏មន្ត្រីអាមេរិកមួយរូបទៀតបានថ្លែងថា ការវាយប្រហាររបស់អាមេរិក និងអង់គ្លេសនៅពេលនេះគឺពិតជាបានបំផ្លាញសមត្ថភាពមួយភាគធំក្នុងការអនុវត្តផែនការរបស់ក្រុមហ៊ូទី។ 

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីសប្តាហ៍មុនថា ការវាយប្រហារតាមអាកាសនឹងនៅតែបន្ត ទោះបីជាលោកផ្ទាល់់ក៏បានទទួលស្គាល់ថា សកម្មភាពវាយប្រហារដោយយោធាប្រទេសអាមេរិក និងអង់គ្លេសពេលនេះប្រហែលជាមិនអាចបញ្ឈប់ការវាយប្រហាររបស់ក្រុម Houthi ក៏ដោយ។កាលពីសប្តាហ៍មុន ក្រុមឧទ្ទាម Houthis បានបាញ់កាំជ្រួចមីស៊ីលប្រឆាំងនាវាចំនួនពីរគ្រាប់ សំដៅទៅកាន់កប៉ាល់ដឹកប្រេងរបស់សហរដ្ឋអាមេរិក ដែលមីស៊ីលនោះបានធ្លាក់នៅលើផ្ទៃទឹកក្បែរនាវា ប៉ុន្តែមិនបណ្ដាលឱ្យមានអ្នករងរបួស ឬរងការខូចខាតណាមួយនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក