ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សភាដាក់ចេញយុទ្ធនាការជំរុញពលរដ្ឋថែរក្សាសុខភាពជាពិសេសជំងឺមិនឆ្លង

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ប្រាប់ស្ថានទូតអូស្ត្រាលីថា បច្ចុប្បន្នសភាកំពុងអនុវត្តនូវយុទ្ធនាការ «ប្រជាជនមានសុខភាពល្អកម្ពុជាបវររុងរឿង» ដោយជំរុញដល់តំណាងរាស្ត្រទាំងអស់ពេលចុះមូលដ្ឋានត្រូវផ្សព្វផ្សាយពីការយល់ដឹងផ្នែកសុខភាពដល់ពលរដ្ឋជាពិសេសទាក់ទងនឹងជំងឺមិនឆ្លង ដូចជាទឹកនោមផ្អែមជាដើម។

សម្ដេចសភាធិការធិបតីលើកឡើងបែបនេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Justin Kevin Whyatt នៅវិមានសភាព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមប្រធានខុទ្ទកាល័យ លោក កែវ ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា៖ «រដ្ឋសភាក៏បានចាប់ផ្ដើមជំរុញដល់រដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់ក្រសួងធ្វើយ៉ាងណាឱ្យយុទ្ធនាការហ្នឹងឱ្យបានកាន់តែទូលំទូលាយនឹងដោះស្រាយបញ្ហាឱ្យកាន់តែមានប្រសិទ្ធភាព។ បើសិនជាយើងមិនបានដោះស្រាយបញ្ហានេះទេវានឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត»។

ប្រទេសអូស្ត្រាលីបានចូលរួមជួយដល់រដ្ឋាភិបាលក្នុងអាណត្តិទី៧នេះតាមរយៈការជូយលើវិស័យកសិកម្ម ធនធានទឹក សេដ្ឋកិច្ច ជាដើមក្នុងនោះក៏មានការងារមួយដែលជួយដល់វិស័យសុខាភិបាលផងដែរទាក់ទងនឹងការធានារ៉ាប់រងសុខភាពសាកល។

ទោះជាយ៉ាងណាអូស្ត្រាលីមិនទាន់បញ្ជាក់ច្បាស់ពីទម្រង់បែបណាក្នុងការចូលរួមជួយក្នុងយុទ្ធនាការរបស់សភានេះទេ តែបើតាមលោក កែវ ពិសិដ្ឋ បច្ចុប្បន្នស្ថានទូតអូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងសុខាភិបាលលើផែនការរបស់ខ្លួនដែលវាក៏បានចូលរួមក្នុងយុទ្ធនាការនេះផងដែរ។

យុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង (Healthy Life, Healthy Cambodia)» មានគោលដៅផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ បូករួមទាំងការបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ មិនសូវមានជាតិប្រៃ ជាតិផ្អែម មានខ្លាញ់ទាប និងការធ្វើកាយសម្បទាជាប្រចាំផងដែរ។

យុទ្ធនាការនេះត្រូវសម្ដេចសភាធិការធិបតី ស្នើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក