កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ | ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា |

គួរឱ្យសរសើរ! គ្រូម្នាក់នៅសៀមរាបបង្រៀនសិស្សទាំងចំណេះ និងជំនាញផលិតរបស់ប្រើប្រាស់ដែលដូនតាបន្សល់ទុក

ភ្នំពេញ៖ ធា្លប់តែឃើញគ្រូបង្រៀនសិស្សនូវការរាំរបាំ និងរាំចង្វាក់ខ្មែរ ដល់សិស្សានុសិស្ស តែនេះប្លែកថាលោកគ្រូម្នាក់នេះបង្រៀនសិស្សធ្វើបង្គី អង្រុត ឈ្នៀង និងកញ្ចែ្រង ពីវល្លិផ្សេងៗនៅក្នុងមុខវិជ្ចាសិក្សាសង្គមថ្នាក់ទី៤ ដល់សិស្សក្មេងៗនៅសាលាបឋមសិក្សាច្រនៀង ស្ថិតក្នុងភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកគ្រូ ស្វឿង វ៉ាន់ឌី ដែលមានវ័យ ៣០ឆ្នាំ បានចាប់ផ្តើមចូលបង្រៀនសិស្សអស់រយៈពេល ៩ឆ្នាំមកហើយ ពេលចូលបង្រៀននៅឆ្នាំដំបូងលោកគ្រូក៏ចាប់ផ្តើមបង្រៀនជំនាញនេះទៅក្មេងៗតែម្តង។ បង្គី អង្រុត ឈ្នៀង និងកញ្ចែ្រងដែលលោកគ្រូបង្រៀនទៅសិស្សក្មេងៗនេះ គឺធ្វើពីវល្លិយាវ វល្លិត្រី វល្លិខ្នឹង វល្លិជុច ឬវល្លិល្ពាក់។

លោកគ្រូបញ្ជាក់ថា លោកគ្រូយកជំនាញនេះមកបង្រៀនក្មេងៗនេះពីព្រោះចង់ឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ច្បាស់ និងបន្តថែរក្សានូវជំនាញធ្វើឧបករណ៍នេសាទខ្មែរពីបុរាណមួយនេះ បន្ថែមពីនេះពួកគាត់ក៏ចេះចាប់យកអាជីពធ្វើឧបករណ៍ប្រើប្រាស់នេះនៅថ្ងៃអនាគតផងដែរ។

តាមរយៈបទសម្ភាសជាមួយសារព័ត៌មាន EAC news លោកគ្រូ ស្វឿង វ៉ាន់ឌី បានបញ្ជាក់ដូច្នេះថា៖ «មូលហេតុដែលខ្ញុំបង្រៀនសម្ភារទៅក្មេងៗ ខ្ញុំចង់ឱ្យក្មេងបានចេះ និងដឹងពីរបៀបធ្វើ និងចេះថែរក្សារបស់ពីបុរាណដូនតាយើងពីដើម ហើយពេលគាត់ធំទៅ គាត់អាចបង្ហាត់បង្រៀនទៅក្មេងៗជំនាន់ក្រោយឱ្យចេះថែរក្សា ឱ្យបានស្គាល់ កុំឱ្យបាត់បង់ អាចពេលគាត់ធំទៅ អាចចាប់យកអាជីពតម្បាញសម្ភារៈផ្សេងៗទៀតក៏បាន និងសម្ភារៈដែលខ្ញុំបង្រៀននេះក៏បាន»។

លោកគ្រូ បញ្ជាក់ថា ក្រៅតែពីបង្រៀនក្មេងៗធ្វើបង្គី កញ្រ្ចែងនេះ លោកគ្រូក៏ចេះបង្រៀនពីរបៀបរាំចង្វាក់បុរាណខ្មែរ ដូចជារាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវជាដើម។ ជាមួយគ្នានេះលោកគ្រូក៏បង្រៀនរាំរបាំគោះត្រឡោកជាដើម ដែលជំនាញទាំងអស់នេះលោកគ្រូចេះតាំងពីនៅរៀននៅសាលាគរុកោសល្យមកម៉្លេះ។ លើសពីនេះលោកគ្រូក៏បានបង្រៀនសិស្សអំពីរបៀបដាំបន្លែបង្ការផ្សេងៗនៅសួនក្នុងសាលាផងដែរ ដោយពេលនេះអាចទទួលបានផលជាបណ្តើរៗហើយ។

លោកគ្រូបានណែនាំឱ្យលោកគ្រូ អ្នកគ្រូដែលមានជំនាញផ្សេងទៀតជួយបង្ហាត់បង្រៀនដល់សិស្សដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ និងឱ្យពួកគេបានស្គាល់នូវជំនាញផ្សេងៗដើម្បីបន្តអភិរក្សរបស់ដែលដូនតាបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក