ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយកផ្នែកបាល់ទាត់របស់ Man City ត្រូវបានតែងតាំងជា CEO ថ្មីរបស់ Man Utd

អង់គ្លេស៖ Manchester United បានប្រកាសតែងតាំងលោក Omar Berrada ជានាយកប្រតិបត្តិ  (CEO) ថ្មីរបស់ក្លិប ខណៈពេលវេលានៃការចូលកាន់តំណែងជាផ្លូវការរបស់លោកនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ដោយនាយកប្រតិបត្តិចាស់ លោក Patrick Stewart នឹងនៅតែបន្តកាន់តំណែងជានាយកប្រតិបត្តិស្ដីទីបន្តទៀត។

ក្នុងសេចក្ដីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ថា៖ "ក្លិបដាក់បេះដូង និងប្តេជ្ញាក្នុងការផ្តោតសំខាន់លើកីឡាបាលទាត់ និងទម្រង់លេងនៃក្លិបឡើងវិញ ខណៈការតែងតាំងលោក Omar នាពេលនេះគឺជាជំហ៊ានដំបូងបង្អស់នៃដំណើររបស់យើង។ មហិច្ឆតាដែលបានបញ្ជាក់កន្លងមករបស់យើង គឺចង់ប្រែក្លាយ Manchester United ឱ្យទៅជាក្លិបដែលឈ្នះពានរង្វាន់។ ក្លិបពិតជារីករាយដែលបានលោក Omar ចូលរួមជាមួយគ្នា​​ ដើម្បីជួយយើងឱ្យសម្រេចបាននូវគោលដៅនេះ ជាគោលដៅដែលទង់ក្រហមរបស់ក្លិបហោះខ្ពស់ដល់ចំណុចកំពូលនៃ​បាល់ទាត់​អង់គ្លេស អឺរ៉ុប និង​ពិភព​លោក"។ 

គួរបញ្ជាក់ថា លោក Omar Berrada គឺជាបុគ្គលដែលគេចាត់ទុកថាជាអ្នកមានបទពិសោធន៍ច្រើនបំផុតក្នុងវិស័យបាល់ទាត់អ៊ឺរ៉ុប ដោយបច្ចុប្បន្នលោកកំពុងកាន់តំណែងជានាយកប្រតិបត្តិផ្នែកបាល់ទាត់នៃក្រុមហ៊ុន City Football Group ដែលលោកទទួលបន្ទុកលើក្លិបបាល់ទាត់ចំនួន ១១ នៅក្នុងទ្វីបចំនួន ៥ រួមមានទាំង Manchester City ផងដែរ។ លោកក៏ធ្លាប់ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្លិបបាល់ទាត់ FC Barcelona ទៀតផង។ 

Manchester United ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៧ ក្នុងតារាង Premier League បានពង្រឹងក្រុមជាថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយមានការនាំយកកីឡាករថ្មីៗរួមមាន Rasmus Hojlund ពី Atalanta, Mason Mount ពី Chelsea និង Andre Onana មកពី Inter Milan ជាដើម។ បន្ថែមពីលើនេះ កាលពីពេលថ្មីៗមហាសេដ្ឋីអង់គ្លេស Jim Ratcliffe បានទិញយកភាគហ៊៊ុននៅក្លិបយក្សអង់គ្លេសនេះ ដែលជាសញ្ញានៃការចាប់ផ្តើមថ្មីនៅក្នុងផែនការផ្លាស់ប្តូររបស់ក្លិប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក