ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកចូលខ្លួនពង្រឹងទំនាក់ទំនងនៃប្រទេសតំបន់ខាងលិចទ្វីបអាហ្វ្រិក ស្របពេលការព្រួយបារម្ភកើនឡើង

សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការអាមេរិក លោក អាន់តូនី ប្លីងខេន (Antony Blinken) នៅថ្ងៃទី២២ មករា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់លោកនៅតំបន់ឆ្នេរភាគខាងលិចនៃទ្វីបអាហ្វ្រិក ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាមស្វែងរកការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ ស្របពេលដែលតំបន់ Sahel កំពុងស្ថិតក្នុងស្ថានការណ៍សន្តិសុខយ៉ាប់យ៉ឺន។ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ នឹងចាប់ផ្តើមដំណើរការទស្សនកិច្ចនៅសាធារណរដ្ឋ Cape Verde មុនបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសនានាជាបន្តបន្ទាប់រួមមាន កូតឌីវ័រ នីហ្សេរីយ៉ា និងអង់ហ្គោឡា ដែលជាដំណើរលើកដំបូងរបស់លោកទៅកាន់អនុតំបន់សាហារ៉ាអាហ្រ្វិកក្នុងរយៈពេល ១០ខែ ដែលគេសម្លឹងឃើញថាជាការដកឃ្លាពីការផ្តោតលើសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស។ 

កន្លងមក ទ្វីបអាហ្វ្រិកមានការអាក់អន់ចិត្តជាខ្លាំងចំពោះការមិនគោរពកិច្ចសន្យារបស់លោក Joe Biden ថានឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទ្វីបអាហ្វ្រិកនៅឆ្នាំ២០២៣ ស្របពេលដែលមហាអំណាចធំនេះចាយការយកចិត្តទុកដាក់ច្រើនទៅលើបញ្ហាមជ្ឈិមបូព៌ា និងអ៊ុយក្រែន ខណៈការធ្វើដំណើរមកដល់របស់លោក Blinken ត្រូវគេយល់ថាជាការបន្ថយការអាក់អន់ចិត្តដូចបានរៀបរាប់ខាងលើ។ គួររំឮកថា ក្នុងដំណើរទស្សនកិច្ចចុងក្រោយបង្អស់ទៅកាន់ទ្វីបអាហ្វ្រិកកាលពីខែមីនា ឆ្នាំ២០២៣ លោក Blinken បានក្លាយជាអ្នកការទូតជាន់ខ្ពស់ដំបូងរបស់អាមេរិកដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនីហ្សេ និងបង្ហាញការគាំទ្រដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Mohamed Bazoum ផងដែរ។ 

យ៉ាងណាក្ដី រំលងត្រឹមតែ ៤ខែប៉ុណ្ណោះ ប្រធានាធិបតីនីហ្សេ លោក Bazoum ត្រូវបានកងកម្លាំងយោធាធ្វើរដ្ឋប្រហារផ្តួលរំលំចេញពីតំណែង ហើយនាយករដ្ឋមន្ត្រីដែលត្រូវបានដោយរដ្ឋប្រហារបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសរុស្សីកាលពីសប្តាហ៍មុន ក្នុងគោលបំណងស្វែងរក និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង។ គួរឱ្យដឹងថា កន្លងមកក្រុមទាហ៊ានស៊ីឈ្នួល Wagner ដ៏មានឥទ្ធិពលរបស់រុស្សី ត្រូវបានគេដឹងថាកំពុងមានប្រតិបត្តិការរួចទៅហើយជាមួយប្រទេសម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងត្រូវចោទប្រកាន់ថាកំពុងមានប្រតិបត្តិការជាមួយប្រទេស ប៊ូគីណា ហ្វាសូ ផងដែរ។ សហរដ្ឋអាមេរិកកន្លងមកក៏ធ្លាប់បានព្រមាននីហ្សេឱ្យជៀសចេញពីក្រុមទាហានស៊ីឈ្នួលខាងលើដូចគ្នា។ 

លោកស្រី Molly Phee អ្នកការទូតជាន់ខ្ពស់នៃសហរដ្ឋអាមេរិកប្រចាំទ្វីបអាហ្រ្វិកថ្លែងថា លោក Blinken នឹងព្យាយាមស្វែងរកជំនួយដល់ប្រទេសនានា លើគ្រប់វិស័យដើម្បីពង្រឹងសន្តិសុខសង្គម និងដើម្បីការពារការពង្រីកការគំរាមកំហែងភេរវកម្មណាមួយនៅក្នុងតំបន់ Sahel។ លោកស្រីបន្តថា លោក Blinken បានលើកទឹកចិត្តប្រទេសនានាឱ្យផ្តល់អាទិភាពសំខាន់ដល់សន្តិសុខរបស់ជនស៊ីវិល នៅពេលកំពុងធ្វើប្រតិបត្តិការយោធានិងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សហគមន៍ ជាពិសេសសម្រាប់ប្រជាជនដែលកំពុងមានជីវភាពខ្វះខាត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក