ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកបើកបររថយន្តបង្កបុករះក្រោមស្ពានអាកាសឬស្សីកែវត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ

ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផ្លូវការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករានេះថា កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសដែលបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា បុរសជាអ្នកបើកបររថយន្តខាងលើត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តពាក់ព័ន្ធនឹងករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរឱ្យដឹងថា អ្នកបើកបររថយន្តទាំងស្រវឹងខាងលើមានឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់)។ ហេតុការណ៍បុករះដ៏គួរឱ្យរន្ធត់នេះបានបង្កឱ្យមានជនរងគ្រោះស្លាប់ចំនួន ៤នាក់ ទី១ឈ្មោះ៖ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ៖ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ និងទី៣ឈ្មោះ៖ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ និងទី៤ឈ្មោះ៖ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក