ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ព្រមាន «មគ្គុទ្ទេសក៍ក្រមា» ដែលបានផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរនូវជំនឿអរូបិយធ្វើឱ្យប៉ះពាល់ដល់ប្រវត្តិសាស្ត្រកម្ពុជា

សៀមរាប៖ ក្រសួងទេសចរណ៍ព្រមានជាលើកចុងក្រោយទៅលោក ហៀក សេងហួត ដែលមានរហ័សនាម «មគ្គុទ្ទេសក៍ក្រមា» ទាក់ទងនឹងការអធិប្បាយផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រអបិយជំនឿដោយគ្មានមូលដ្ឋានច្បាស់លាស់ទៅកាន់ភ្ញៀវទេសចរ ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។

ក្រសួងទេសចរណ៍ព្រមានថា ប្រសិននៅតែមិនគោរពតាមការព្រមាននេះ ក្រសួងនឹងព្យួរអាជ្ញាបណ្ណ ហើយអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ចោលតែម្តង។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានមហាជនបានសម្តែងការមិនពេញចិត្តចំពោះលោកជាខ្លាំង ក្រោយពីមានវត្តមាននៅក្នុងវីដេអូរបស់ស្ត្រីលក់អនឡាញម្នាក់ដែលអះអាងថាមានបារមីសណ្ធឹតស្នងរូបនៅចាំថែរក្សាទឹកដីកម្ពុជាដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ថាធ្វើឡើងដើម្បីចង់ល្បី និងបានស្នើឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលើស្ត្រីរូបនោះថែមទៀតផង។

មគ្គុទ្ទេសក៍ក្រមា បានទទួលលិខិតព្រមានមួយនេះ ហើយក៏បានចេញវីដេអូសុំទោសដែលលោកមួយរយៈនេះដែលបាននិយាយស្តីមានកំហុសខុសឆ្គងច្រើនដោយភ្លេចថាខ្លួនមានតួនាទីជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ។

លោកថ្លែងដូច្នេះថា៖ «ខ្ញុំសូមអធ្យាស្រ័យ និងសុំអភ័យទោសព្រះគុណម្ចាស់ ព្រះករុណា ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ និងសូមឱ្យបងប្អូនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកអធ្យាស្រ័យអភ័យទោសដល់រូបខ្ញុំបាទ។ ខ្ញុំបាទ ហៀក សេងហូត មិនមានបំណងអាក្រក់ និងមិនហ៊ានធ្វើឱ្យខូចវប្បធម៌អីទេ»។

ក្រសួងទេសចរណ៍សង្ឃឹមថា មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស លោក ហៀក សេងហួត នឹងកែប្រែរាល់សកម្មភាពឱ្យស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើក តម្លើងតម្លៃនៃវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក