ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់បំរាមគោចរនៅទូទាំងប្រទេស

ភ្នំពេញ: រាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្រោយអនុវត្តបាន២១ថ្ងៃចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះតទៅ ប៉ុន្តែអនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់តាមស្ថានភាពជាក់ស្តែង។

រាជរដ្ឋាភិបាលកម្ពុជាបានបន្តថាការវិវត្តសភាពការណ៍ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះបង្ហាញថាអត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ក៏ដូចជាអត្រាអ្នកស្លាប់ដោយសារជំងឺនេះ មានទិន្នាការថេរហើយទន្ទឹមនេះអត្រាអ្នកជាសះស្បើយក៏មានការកើនឡើងផងដែរដោយសារការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការនៅទូទាំងប្រទេស ក្នុងរយៈពេល ២១ ថ្ងៃកន្លងមកនេះ បាន រួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់បានមួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ហើយវិធានការទាំងនេះក៏មិនបានធ្វើឱ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន, រាជរដ្ឋាភិបាល យល់ឃើញថាវិធានការទាំងនេះនៅតែជាវិធានការគន្លឹះ និងមានភាពចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃមេរោគប្រភេទ Delta ក្នុងសហគមន៍។

រាជរដ្ឋាភិបាល បញ្ជាក់ថាដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមបណ្តា រាជធានី-ខេត្តនីមួយៗ មានលក្ខណៈខុសៗគ្នា, ដូច្នេះ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេសតាម កាលបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ និងសូមធ្វើការណែនាំដល់បណ្តាគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្ដឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមាន ការពាក់ព័ន្ធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក