ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មនុស្ស ៤៧នាក់កប់ជាប់ក្រោមគំនរបាក់បែក ក្នុងហេតុការណ៍រអិលបាក់ដីនៅខេត្តយុនណាន

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៤៧នាក់បានកប់នៅក្រោមគំនរបាក់បែក ក្នុងហេតុការណ៍រអិលបាក់ដីមួយបានកើតឡើងនៅតំបន់ភ្នំ ដែលជាតំបន់ដាច់ស្រយាលមួយស្ថិតនៅភាគនិរតីប្រទេសចិន នៅថ្ងៃចន្ទ ទី២២ ខែមករានេះ។ យោងតាមកាសែត Xinhua បានដកស្រង់សម្ដីអាជ្ញាធរក្នុងតំបន់ដែលបានរាយការណ៍ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅព្រឹកព្រលឹមស្រាងៗថ្ងៃចន្ទនេះតែម្តង ក្នុងតំបន់ ចិនជ័ង (Zhenxiong) នៃខេត្ត យុនណាន (Yunnan)។ 

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា ផ្ទះប្រហែល ១៨ខ្នងបានរងការខូចខាត ហើយមនុស្សជាង ២០០នាក់ត្រូវបានជម្លៀសចេញភ្លាមៗពីកន្លែងកើតហេតុ។ អាជ្ញាធរក្នុងតំបន់ក៏បានចាត់វិធានការភ្លាមៗផងដែរ ដោយបានបញ្ជូនក្រុមសង្គ្រោះប្រមាណ ២០០នាក់ ឧបករណ៍ពន្លត់អគ្គិភ័យរាប់រយគ្រឿង និងឧបករណ៍ជម្លៀសផ្សេងៗទៀត។ មកដល់ពេលនេះ អាជ្ញាធរមិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេថាមានអ្នកស្លាប់អត់នៅក្នុងហេតុការណ៍នេះ។ 

ប្រធានាធិបតីចិនក៏បានណែនាំឱ្យមានប្រតិបត្តិការសង្គ្រោះលឿន និងមានប្រសិទ្ធភាពបំផុតភ្លាមៗតាមដែលអាចធ្វើបាន។ លោក Xi បានទាមទារឱ្យកងកម្លាំងជួយសង្គ្រោះត្រូវបានរៀបចំយ៉ាងឆាប់រហ័ស និងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសឱ្យតិចបំផុតតាមដែលអាចធ្វើបាន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានស្នើឱ្យមានការចាត់វិធានការរំលែកទុកចំពោះក្រុមគ្រួសារដែលមានអ្នកស្លាប់ និងដោះស្រាយក៏ផ្តល់លំនៅឋានថ្មី​ដល់អ្នក​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ។

គួរឱ្យដឹងថា ហេតុការណ៍បាក់ដីតែងតែកើតមានជាញឹកញាប់នៅខេត្តយុនណាន ដែលជាតំបន់ឆ្ងាយដាច់ស្រយាល និងជាទីតាំងជាប់នឹងតំបន់ភ្នំដ៏ចោតទល់នឹងខ្ពង់រាបហិម៉ាឡៃយ៉ាន។ យ៉ាងណាក្ដី មូលហេតុនៃការរអិលបាក់ដីនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ។ 

មួយរយៈចុងក្រោយនេះ ចិនបានជួបប្រទះនឹងបញ្ហាគ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​បន្តបន្ទាប់ ជាពិសេសគឺទាក់ទងនឹងជំនន់ទឹកភ្លៀង និងរអិលបាក់ដីជាដើម។ កាលពីខែកញ្ញា ព្យះមួយបានបោកបក់មកលើតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី បណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោច ៧នាក់ ខណៈហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅទីក្រុង Xi'an នៃខេត្តសានជី ដែលបណ្ដាលឱ្យមនុស្ស ២០នាក់បាត់បង់ជីវិត។ ដោយឡែក កាលពីខែមិថុនា ឆ្នាំ២០២៣ ក៏មានហេតុការណ៍រអិលបាក់ដីមួយកើតមានផងដែរនៅភាគនិរតីនៃខេត្តស៊ីឈ័ន ដែលបណ្ដាលឱ្យមនុស្ស ១៩នាក់បានបាត់បង់ជីវិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក