ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកចាំទី AC Milan អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មក្លិបធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងការរើសអើងគ្រប់រូបភាព

អ៉ីតាលី៖ "មានតែការដាក់ទណ្ឌកម្មវិន័យឱ្យធ្ងន់ធ្ងរប៉ុណ្ណោះទើបអាចប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍បាន។" អ្នកចាំទី Mike Maignan របស់ក្លិប AC Milan លើកឡើងបែបនេះក្រោយខ្លួនសម្តែងការតវ៉ាដោយដើរចេញពីទីលាន ក្នុងអំឡុងការប្រកួតដែល AC Milan យកឈ្នះ Udinese ៣-២ កាលពីថ្ងៃអាទិត្យកន្លងទៅ។ 

គួរឱ្យដឹងថា អ្នកចាំទីសញ្ជាតិបារាំងខាងលើបានជូនដំណឹងទៅកាន់លោកអាជ្ញាកណ្ដាលអំពីការរើសអើងមកលើខ្លួន មុននឹងសម្រេចចិត្តដើរចេញពីទីលាន ដែលកីឡាកររូបនេះបានអះអាងថាអ្នកគាំទ្រក្រុម Udinese បានជេរប្រមាថមកលើខ្លួន។ យ៉ាងណាមិញ ក្រោយដើរចេញពីទីលានប្រហែលជា ១០នាទី មុនពេលមិត្តរួមក្រុមបានដើរទៅតាមដើម្បីត្រឡប់មកបន្តការប្រកួតឡើងវិញ។ 

ថ្មីៗនេះ ក្លិបបាល់ទាត់នៅលីគលំដាប់ទីពីរអង់គ្លេស Sheffield Wednesday ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ បន្ទាប់ពីខ្សែបម្រើ Kasey Palmer របស់ក្លិប Coventry ទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍ដោយអ្នកគាំទ្រមួយចំនួនអំឡុងការ​​ប្រកួតកាលពីថ្ងៃសៅរ៍។ ប្រធាន FIFA លោក Gianni Infantino បានហៅទង្វើនៃការរើសអើងពីសំណាក់អ្នកគាំទ្រនេះ គឺជាសកម្មភាពគួរឱ្យស្អប់ខ្ពើម។ អ្នកចាំទី Maignan បានប្រាប់មកកាន់សារព័ត៌៌មានថា នេះមិនមែនជាលើកទីមួយឡើយដែលលោកបានទទួលការជេរប្រមាថ និងរើសអើងពីអ្នកគាំទ្រ។

លោក Infantino ក៏បានផ្តល់នូវការលើកទឹកចិត្ត និងគាំទ្រទៅកាន់កីឡាករ Maignan របស់ AC Milan និង Palmer របស់ក្លិប Coventry ផងដែរ ដោយលោកបានថ្លែងថា សាមីក្លិបគួរតែទទួលរងនូវការពិន័យឱ្យចាញ់ការប្រកួតដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកគាំទ្ររបស់ខ្លួនបានបង្ហាញកាយវិការរើសអើងណាមួយ។ ក្លិប Udinese ក្រោយមកក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែលបញ្ជាក់ថា ក្លិបសូមសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសរាល់ទង្វើនៃការរើសអើងជាតិសាសន៍ និងអំពើហិង្សាតាមគ្រប់រូបភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក