ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកស្លាប់នៅហ្គាហ្សាកើនលើស ២៥​,០០០នាក់ ខណៈអ៊ីស្រាអែលនៅតែបន្តសម្រុកវាយប្រហារ

ហ្គាហ្សា៖ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាដែលដឹកនាំដោយក្រុមហាម៉ាសបានឱ្យដឹងនៅយប់ថ្ងៃទី២១ ខែមករាម្សិលមិញនេះថា ចំនួនអ្នកស្លាប់នៅលើទឹកដីប៉ាឡេស្ទីនដែលកំពុងហែកហួរដោយសង្គ្រាមជាមួយអ៊ីស្រាអែលបានកើនឡើងលើសពី ២៥,០០០នាក់ ខណៈដែលអ៊ីស្រាអែលនៅតែបន្តការវាយប្រហារចូលពីតំបន់ភាគខាងត្បូង និងសម្រុកទម្លាក់គ្រាប់បែកបន្ថែមនៅតំបន់ភាគខាងជើង។

អ៊ីស្រាអែលបាននឹងកំពុងបន្តដាក់សម្ពាធទៅលើក្រុមហាម៉ាស​នៅ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង ដែលសកម្មភាពនេះត្រូវបានអ៊ីស្រាអែលចាត់ទុកថាជាការសងសឹក និងព្យាយាមកម្ទេចក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ដែលជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ កាលពីដើមខែមករា យោធាអ៊ីស្រាអែលបានប្រកាសថា រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុមហាម៉ាស់នៅភាគខាងជើងហ្គាហ្សាបានបែកបាក់ខ្ចាត់ខ្ចាយទៅហើយ ដោយបន្សល់ទុកតែសមាជិកក្រុមប្រយុទ្ធរបស់ខ្លួននៅរាយប៉ាយតែប៉ុណ្ណោះ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុមហាម៉ាសថ្លែងថា "មនុស្សរាប់សិបនាក់កំពុងកប់ជាប់នៅក្រោមគំនរបាក់បែក" ព្រមទាំងបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មិនអាចបញ្ជូនទៅមន្ទីរពេទ្យបានឡើយ ដោយកាំភ្លើងធំនៅតែបន្តបាញ់់ផ្លោងស្រោចមកលើតំបន់់សំខាន់ៗដូចជា Khan Younis និងតំបន់ Tal al-Hawa ក្នុងតំបន់ហ្គាហ្សា។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា កម្លាំងរបស់ខ្លួនបានកម្ចាត់ក្រុមភេរវករមួយចំនួននៅក្នុងទីក្រុងដ៏សំខាន់គឺ Khan Younis ភាគខាងត្បូងហ្គហ្សា និងនិងបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៥នាក់នៅភាគខាងជើង Gaza ក្នុងរយៈពេលត្រឹមមួយថ្ងៃអាទិត្យម្សិលមិញ។

គួររំឮកថា ការវាយប្រហារដ៏រ៉ាំរ៉ៃនេះបានកើតមានឡើងក្រោយពេលដែលក្រុមប្រយុទ្ធហាម៉ាសបានវាយប្រហារមកលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ ដោយបានស​ម្លាប់មនុស្សប្រមាណជា ១,១៤០នាក់ដែលភាគច្រើនគឺជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានសងសឹកយ៉ាងចាស់ដៃត្រឡប់ទៅវិញដោយការទម្លាក់គ្រាប់បែក និងការវាយប្រហារឥតឈប់ឈរ ដែលបានសម្លាប់មនុស្សប្រមាណជា ២៥,១០៥នាក់ ដែលភាគច្រើនគឺជាស្រ្តី និងកុមារ។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលតំបន់ហ្គាហ្សា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក