ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ៖ ជោគជ័យដែលបានមកដោយការលំបាកគឺជោគជ័យដែលមោទកភាព

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនរូបភាពមួយសន្លឹកក្នុងវ័យ ២៧ឆ្នាំដែលសម្ដេចគឺជារដ្ឋមន្ត្រីការបរទេសវ័យក្មេងរបស់កម្ពុជា។

សម្ដេចថាឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួនក៏ដោយសារតែសំលៀកបំពាក់មួយឈុតដែលសម្ដេចបានស្លៀក។

សម្ដេចថាសំលៀកបំពាក់នេះហើយដែលបានជួយឲ្យសម្ដេចជោគជ័យរយៈពេលជាង ៤៥ឆ្នាំកន្លងមក។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះថា៖ «ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំមិនទាន់បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូក្នុងនោះអង្ករ ១០គីឡូ ពោតក្រហម ៦គីឡូ។ ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំតែមួយសម្រាប់នេះទេដែលជាជំនួយរបស់មិត្តវៀតណាម (រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភះឆ្នាំ១៩៧៩ មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)។ ខោអាវធំនេះមិនបានវាស់កាត់ទេបានជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅរើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច។ តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន។ខោអាវមួយសម្រាប់នេះវាបានជួយឱ្យខ្ញុំទទួលបានជោគជ័យរយៈពេលជាង ៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាកគឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយតែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិនិងប្រជាជន»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក