ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនរងគ្រោះម្នាក់ក្នុងចំណោម ៤នាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី២០ ខែមករា ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម

ភ្នំពេញ៖ និស្សិត ង៉ែត ស្រីម៉ៅ ផ្នែកស្ថាបត្យកម្មឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាជនរងគ្រោះបាត់បង់ជីវិតម្នាក់ក្នុងចំណោម ៤នាក់ដោយសារឃាតករលើដងផ្លូវសម្លាប់កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

យោងតាមការបង្ហោះរបស់ហ្វេសបុកផេក July Mon សពរបស់ ស្រីម៉ៅ ត្រូវបានបញ្ជូនទៅដល់គេហដ្ឋានហើយនៅខេត្តពោធិ៍សាត់ ខណៈពុំមានលុយសម្រាប់ធ្វើបុណ្យនោះទេ និងមានសប្បុរសជនចូលរួមរំលែកទុក្ខជាបន្តបន្ទាប់។

យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាតករបានបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលបុកសម្លាប់មនុស្ស មានឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤)។

បច្ចុប្បន្នអ្នកបើកបររថយន្ត និងមធ្យោបាយ ត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក