លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងប្រាប់ថាត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍វត្តមានលោកពូទីន

កូរ៉េខាងជើង៖ មន្រ្តីជាន់ខ្ពស់ការទូតកូរ៉េខាងជើងថ្លែងថា រដ្ឋធានីព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វត្តមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលជាសញ្ញាថ្មីមួយបង្ហាញឱ្យឃើញអំពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ចំណងមិត្តភាពដ៏យូរលង់រវាងរុស្ស៊ី និងកូរ៉េខាងជើងនាពេលថ្មីៗនេះ កាន់តែបង្កើនភាពល្អូកល្អឺនបន្ថែមទៀតមួយរយៈចុងក្រោយ បន្ទាប់ពីមេដឹកនាំកំពូលលោក គីម ជុងអ៊ុន (Kim Jong Un) បានធ្វើដំណើរទស្សនកិច្ចដ៏កំរបំផុតមួយទៅកាន់រដ្ឋធានីម៉ូស្គូដើម្បីជួបពិភាក្សាផ្ទាល់ជាមួយលោកពូទីន កាលពីខែកញ្ញា ឆ្នាំ២០២៣។ 

បណ្ដាប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងថាកំពុងរួមដៃគ្នាគាំទ្រការឈ្លានពានក្នុងសង្គ្រាមទៅលើអ៊ុយក្រែន ដោយគេជឿថាកូរ៉េខាងជើងបានបញ្ជូនកាំភ្លើងធំ និងអាវុធ ព្រមទាំងគ្រាប់រាប់សិបពាន់គ្រាប់ទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son Hui) បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលជួបជាមួយប្រធានាធិបតីរុស្សី ព្រមទាំងរដ្ឋមន្រ្តីការបរទេសរុស្សី លោក សើហ្គី ឡារូវ (Sergei Lavrov) ផងដែរ។ 

លោកស្រី Choe បានថ្លែងប្រាប់លោក ពូទីន ថារដ្ឋាភិបាលកូរ៉េខាងជើងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក ក្នុងការបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្នុងនាមប្រទេសជាមិត្តជិតស្និទ្ធបំផុតរបស់ប្រជាជនកូរ៉េដោយក្ដីស្មោះស្ម័គ្របំផុត។ ជាការឆ្លើយតប លោកពូទីនក៏បានសម្ដែងនូវឆន្ទៈក្នុងការបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងមុនពេលកំណត់ ព្រមទាំងបានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រយ៉ាងពេញលេញ និងសាមគ្គីភាពចំពោះជំហររបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី លើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងកូរ៉េខាងជើង បានបង្កឱ្យមានការព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលរួមមានទាំងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ក៏បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីឆ្នាំមុនផងដែរ ហើយក៏បានបង្កការព្រួយបារម្ភរឹតតែខ្លាំងថានឹងអាចមានកិច្ចព្រមព្រៀងយោធាណាមួយកើតឡើងរវាងប្រទេសទាំងពីរ។ 

នៅដើមឆ្នាំ២០២៤នេះ សេតវិមានសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើក្រុងព្យុងយ៉ាងថាបានបញ្ជូនកាំជ្រួចមីស៊ីល ដែលសកម្មភាពនេះត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាត់ទុកថាជាការគាំទ្រដល់សង្រ្គាមសម្រាប់រុស្សី។ ដោយឡែក កូរ៉េខាងត្បូងឯណោះវិញក៏បានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្តល់ជំនួយជាគ្រាប់កាំភ្លើងធំប្រមាណជា ១លានគ្រាប់ទៅរុស្សី ជាថ្នូរនឹងការគាំទ្រផ្នែកបច្ចេកទេសលើបច្ចេកវិទ្យាផ្កាយរណបយោធាដែលបានបាញ់បង្ហោះកាលពីឆ្នាំមុន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក