លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

តុលាការសម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ស្ពឺម្នាក់ពីបទល្មើសទ្វេពន្ធភាព

កំពង់ស្ពឺ៖ បើតាមព័ត៌មានដែលទទួលបាន លោក សេង រិទ្ធី ដែលជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចបង្គាប់ឱ្យកងកម្លាំងធ្វើការឃុំខ្លួនទៅលើបុគ្គលឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាមន្រ្តីនគរបាល មានឋានៈជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទទ្វេពន្ធភាព។ 

គួរបញ្ជាក់ថា ចំពោះបទចោទប្រកាន់ខាងលើរហូតឈានដល់ការសម្រេចឃុំខ្លួននេះ កើតឡើងក្រោយពេលដែលមានព័ត៌មានកក្រើកយ៉ាងខ្លាំងពាក់ព័ន្ធនឹងបុគ្គលជាស្នងការរងខាងលើនេះបានក្លែងបន្លំនូវឯកសារបញ្ជាក់ភាពពោះម៉ាយ ក្នុងគោលបំណងរៀបការជាមួយស្រ្តីម្នាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយបានលេចឮដំណឹងដល់ស្រ្តីជាភរិយា ដែលគេដឹងថាជាមន្រ្តីនគរបាលដែរនោះ ផ្អើលឆោឡោរហូតដល់ស្នើឱ្យសមត្ថកិច្ចបញ្ជូនខ្លួនជនខាងលើនេះទៅតុលាការចាត់ការតាមនីតិវិធីតែម្តង។

បទល្មើសទ្វេពន្ធភាព ដែលមានចែងក្នុងមាត្រា៣៥០​ នៃក្រមព្រហ្មទណ្ឌ សំដៅលើអំពើដែលបុរស ឬស្រ្តីណាដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ថ្មី មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។ ត្រូវផ្ដន្ទាទោសដូចគ្នា ចំពោះមន្រ្តីអាត្រានុកូលដ្ឋានដែលដឹងហេតុការណ៍នោះច្បាស់ នៅតែអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ឬចុះបញ្ជីអាពាហ៍ពិពាហ៍នេះ មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។ បទល្មើសទ្វេពន្ធភាពអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល និងដោយឡែកបើតាមមាត្រា ៩ នៃច្បាប់ស្ដីពីឯកពន្ធភាពផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២សែនរៀល ទៅ ១លានរៀល៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក