ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Biden ថ្លែងថា អ៊៊ីស្រាអែលមិនបដិសេធដាច់ខាតលើដំណោះស្រាយរដ្ឋពីរសម្រាប់ប៉ាឡេស្ទីនឡើយ

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អំពីដំណោះស្រាយដែលអាចកើតមានសម្រាប់ការបង្កើតរដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន ដោយបានស្នើឡើងពីរដ្ឋាភិបាលមួយពុំមានទំនាក់ទំនងផ្នែកយោធា។ បើតាមប្រភពពីសេតវិមានបានឱ្យដឹងថា ជំនួបពិភាក្សារវាងលោក Biden និងលោក Netanyahu បានខកខានជាងមួយខែទៅហើយ ដោយសង្កត់ធ្ងន់ថាការពិភាក្សារវាងភាគីទាំងពីរផ្តោតលើបញ្ហាវិបត្តិនៅហ្គាហ្សា។ 

លោក Jonh Kirby អ្នកនាំពាក្យសេតវិមានបញ្ជាក់ថា លោក Biden បានចំណាយពេលច្រើនលើការពិភាក្សាបញ្ហានេះ និងបានបដិសេធនូវព័ត៌មានដែលបានចុះផ្សាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលជំទាស់នឹងការផែនការបង្កើតរដ្ឋប៉ាឡេស្ទីនដែលអាចបង្កជាបញ្ហាអសន្តិសុខសម្រាប់អ៊ីស្រាអែល។ ចំពោះសំណួរដែលបានចោទសួរឡើងថា តើពិតជាមិនអាចទៅរួចសោះតែម្តងឬនូវដំណោះស្រាយរដ្ឋពីរ (Two-state solution) អំឡុងពេលដែលលោក Netanyahu នៅកាន់តំណែងជានាយករដ្ឋមន្រ្តី? លោក Biden ឆ្លើយថា "អត់ទេ! មិនមែន(មិនអាចទៅរួច)ទេ"។

លោក Biden បញ្ជាក់ថា លោក Netanyahu មិនបានជំទាស់នឹងដំណោះស្រាយបង្កើតរដ្ឋពីរនោះទេ ដោយលក្ខខណ្ឌមួយចំនួនអាចកើតឡើងបាន ដោយលោក Biden រំលេចឡើងថា រដ្ឋជាសមាជិកមួយចំនួនរបស់អង្គការសហប្រជាជាតិក៏ពុំមានកម្លាំងយោធាផ្ទាល់ខ្លួនដែរ។ ចំពោះសំណួរដែលចោទឡើងថាសហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញនូវលក្ខខណ្ឌលើជំនួយដែលផ្តល់ឱ្យអ៊ីស្រាអែលឬទេ ប្រសិនបើផែនការបង្កើតរដ្ឋពីរត្រូវបានច្រានចោល? លោក Biden ឆ្លើយតបថា៖ "ខ្ញុំគិតថាយើងនឹងអាចដោះស្រាយបញ្ហាបាន ដែលមានវិធីណាមួយអាចទៅរួច"

ក្នុងកិច្ចពិភាក្សានេះ មេដឹកនាំទាំងពីរក៏បានផ្តោតសំខាន់ទៅលើកិច្ចការរំដោះចំណាប់ខ្មាំងដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ព្រមទាំងការផ្លាស់ប្តូររបស់អ៊ីស្រាអែលទៅកាន់ប្រតិបត្តិការគោលដៅធំៗផ្សេងៗវិញ ដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌កាន់តែច្រើនឡើង។ លោក Biden បាននិងកំពុងព្យាយាមដាក់សម្ពាធលើអ៊៊ីស្រាអែល ដោយធ្វើយ៉ាងណាកាត់បន្ថយឱ្យបានខ្ពស់បំផុតនូវការស្លាប់របស់ប្រជាជនប៉ាឡេស្ទីន បើទោះបីជាលោក Biden ខ្លួនឯងផ្ទាល់បានរក្សាការគាំទ្រនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសក៏ដោយ។ 

គួរបញ្ជាក់ថា លោក Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានប្រាប់ទៅរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញដំណោះស្រាយទាំងអស់នៃការបង្កើតរដ្ឋប៉ាឡេស្ទីនដែលអាចនាំឱ្យប៉ះពាល់ដល់សន្តិសុខរបស់អ៊ីស្រាអែល។ លោកបន្តថា៖ "អ៊ីស្រាអែលត្រូវតែមានការគ្រប់គ្រងសន្តិសុខលើទឹកដីទាំងមូលនៅភាគខាងលិចនៃទន្លេ Jordan ។ នោះគឺជាលក្ខខណ្ឌចាំបាច់បំផុត"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក