ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កុមារ ១៣នាក់ស្លាប់ក្នុងហេតុការណ៍ឆេះអគារស្នាក់នៅក្នុងសាលារៀននៅចិន

ចិន៖ សារព័ត៌៌មានចិន Xinhua បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះថា មានសិស្សសាលាចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍អគ្គិភ័យនៅក្នុងអន្តេវាសិកដ្ឋានមួយកន្លែងស្ថិតនៅតំបន់កណ្ដាលនៃខេត្តហឺណាន (Henan) ប្រទេសចិន។ ប្រភពដដែលបន្តថា អគ្គិភ័យនេះបានកើតឡើងនៅក្នុងសាលារៀន Yingcai ដែលត្រូវបានរាយការណ៍ដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកាលពីម៉ោង១១យប់(ថ្ងៃសុក្រ)។​

គ្រូបង្រៀនម្នាក់នៃសាលារៀននេះបានប្រាប់មកកាន់សារព័ត៌មាន Hebei Daily យ៉ាងដូច្នេះថា កុមាររងគ្រោះទាំង ១៣នាក់ដែលបានស្លាប់នេះគឺសុទ្ធសឹងតែជាក្មេងៗរៀនថ្នាក់ទី៣ ដែលមានអាយុ ៩ឆ្នាំ និង១០ឆ្នាំប៉ុណ្ណោះ។ ល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ គេបានសង្កេតឃើញទីតាំងសាលារៀននេះត្រូវបានបិទទ្វារ និងហ៊ុំព័ទ្ធ ខណៈមានមន្រ្តីប៉ូលិសប្រមាណជា ១០នាក់ដើរល្បាតជុំវិញកន្លែងកើតហេតុ។ 

ពុំមាននរណាម្នាក់បានដឹងពីហេតុការណ៍អគ្គិភ័យនេះលម្អិតឡើយ ដោយសារម្ចាស់អាជីវកម្ម និងអ្នករស់នៅក្បែរនោះសុទ្ធតែអះអាងថា អគ្គិភ័យនោះបានកើតឡើងនៅយប់ជ្រៅទៅហើយ ដែលភាគច្រើនមនុស្សក្បែរនោះដល់ម៉ោងសម្រាក ហើយព្រឹកឡើងក៏ដឹងដំណឹងអំពីសោកនាដកម្មនេះតែម្តង។ សារព័ត៌៌មាន Xinhua ដដែលបានរាយការណ៍ថា អគ្គិភ័យនេះឆេះមិនដល់មួយម៉ោងផង ពោលគឺនៅម៉ោង ១១ៈ៤០នាទីក៏បានរលត់វិញទាំងស្រុង។ 

ប្រភពពីសារព័ត៌មានបានឱ្យដឹងថា អាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនៃអគ្គិភ័យដែលបានកើតឡើងនេះ ហើយយ៉ាងហោចណាស់មនុស្សម្នាក់ដែលទំនងជាជាប់ពាក់ព័ន្ធនឹងករណីនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក