ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរដែលបុករះនៅគល់ស្ពានឫស្សីកែវបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តម៉ាក Ford Ranger ដែលបុករះរថយន្ត និងម៉ូតូបណ្តាលឱ្យមនុស្សប្រុស ស្រី ៤នាក់ ស្លាប់នៅចំណុចស្តុបស្ពានឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ជនបង្កបានបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន ២គ្រឿង (រថយន្តម៉ាក Lexus NX២០០T រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន ៤គ្រឿង (ម៉ូតូម៉ាក Honda Click ម៉ូតូម៉ាក Honda Beat ម៉ូតូម៉ាក Honda Dream ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន ៦គ្រឿង បណ្តាលឱ្យមាន មនុស្សស្លាប់ នៅកន្លែងកើតហេតុ ៤នាក់ ស្រី ៣នាក់ និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បច្ចុប្បន្នអ្នកបើកបររថយន្ត និងមធ្យោយបាយ ត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក