កំពត៖ សមត្ថកិច្ចបានរកឃើញឪពុកដែលយកកូនទៅសម្លាប់ដើម្បីគំរាមដល់ភរិយា ដោយក្មេងមានសុវត្ថិភាពនៅឡើយទេ។
ស្នងការដ្ឋាននគរបាលខេត្តកំពតបញ្ជាក់ដូច្នេះថា៖ «សមត្ថកិច្ចខ្ញុំយកឪពុកនិងកូនបានហើយ ក្មេងមានសុខភាពល្អធម្មតា»។
បើតាមស្នងការ ក្មេងត្រូវបានប្រគល់ជូនម្តាយ ខណៈប្តីត្រូវបានសមត្ថកិច្ចបន្តនីតិវិធី។
ដំណឹងនេះត្រូវបានមហាជនសម្តែងការត្រេកអរ ដែលក្មេងមានសុវត្ថិភាព ក្រោយពីមានតក់ស្លុតអំពីវីដេអូឪពុកយកកូនទៅព្យួរកដើម្បីគំរាមភរិយា៕