ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពត្រូវបានពង្រឹងការអនុវត្ត

ភ្នំពេញ៖ ការយកចិត្តទុកដាក់ចំពោះការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ចំពោះគម្រោងសាងសង់អគារដែលមានមុខងារផ្តល់សេវាជូន សាធារណជន ដូចជា អគាររដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព សំណង់បុរីលំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ ត្រូវបានពង្រឹងការអនុវត្តនៅទូទាំងប្រទេសដើម្បីផលប្រយោជន៍រួមពិសេសសម្រាប់ជនមានពិការភាពនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក ជា សុផារ៉ា បានណែនាំទៅគ្រប់មន្ទីរក្រោមសមត្ថកិច្ចរបស់ខ្លួនឱ្យពង្រឹងការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពទៅតាមដំណាក់កាលនៃការងារសំណង់។

រាល់គម្រោងប្លង់ដែលបានដាក់ស្នើសុំលិខិតអនុញ្ញាតសាងសង់ ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ និងសេវាសម្រាប់ជនមានពិការភាពជាអាទិ៍ ច្រកផ្លូវដែលភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយទៀត បន្ទះដែក គំនូសឆ្នូតដែលមានរំលេចព័ណ៌នៅតាមផ្លូវ ជម្រាល ផ្លូវដើរ បង្កាន់ដៃសុវត្ថិភាព ឧបករណ៍ថ្នាក់ដៃ ជណ្តើរយន្ត បន្ទប់អនាម័យ ចំណតយានយន្ត និងផ្លាកសញ្ញានានា អនុលោមតាមបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

ឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា បានណែនាំឱ្យមានការត្រួតពិនិត្យនិងតាមដានការងារសាងសង់ឱ្យអនុវត្តត្រឹមត្រូវតាមគម្រោងប្លង់ ដែលទទួលបាន ការយល់ព្រមពី អាជ្ញាធរមានសមត្ថកិច្ចតាមរយៈលិខិតអនុញ្ញាត ដោយត្រូវយកចិត្តទុកដាក់លើការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ និងសេវាសម្រាប់ជនមានពិការភាព។

លោក ជា សុផារ៉ា ក៏បានបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់ បើសំណង់អគារនោះមិនរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក