កំពត៖ សមត្ថកិច្ចកំពុងតែស្វែងរកកុមារជនរងគ្រោះដែលត្រូវបានឪពុកនាំយកទៅសម្លាប់ដោយចងក ដែលមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ស្នងការដ្ឋានគរបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា៖ «ពាក់ពន្ធ័ករណីគំរាមថានឹងធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ។ ករណីនេះក្រោយទទួលបានព័ត៌ពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចយើងខ្ញុំបានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែយើងខ្ញុំកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន»។
បើតាមស្នងការ ព្រឹកនេះសមត្ថកិច្ច នឹងបន្តប្រើប្រាស់វិធានការណ៏ជំនាញនិងកម្លាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ៕