ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរជាតិអប្សរាទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាចុះទៅក្រោមសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុង ទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាចុះទៅក្រោមសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ។

ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ពលរដ្ឋនៅប៉ែកខាងក្រោម ដែលសរុបមានជិត ៧ពាន់គ្រួសារ។

មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក យុត យ៉ែម បានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។

លោក យុត យ៉ែម បានឱ្យដឹងទៀតថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរាក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកដល់ពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។

ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។

តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប លោកក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។

លោក ហួត ហាយ បន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋគឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។

គួរឱ្យដឹងដែរថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ ៦៥ភូមិ និង៦ ៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧ ៨៥០ហិកតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក