ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ សួរពីរសំណួរទៅក្រុមប្រឆាំងឱ្យពិចារណា

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅក្រុមប្រឆាំងឱ្យពិចារណារឿងអាយុរបស់មនុស្សម្នាក់ដែលសម្ដេចធ្លាប់ប្រើឱ្យជួយកែរដ្ឋធម្មនុញ្ញនៅឆ្នាំ២០០៦ ដែលទំនងជាសំដៅទៅលោក សម រង្ស៊ី ខណៈបុរសម្នាក់នេះអាយុ ៧៤ឆ្នាំ ហើយបងសម្ដេចតេជោ ៣ឆ្នាំ។

សម្ដេចតេជោ បានសរសេរនៅបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នេះថាជារឿងដែលអស់សំណើចមួយដែលលោក សម រង្ស៊ី រំពឹងឱកាសដឹកនាំប្រទេសបន្ទាប់ពីអស់ពីសម្ដេចតេជោ។

សម្ដេចតេជោបានលើកឡើងថាសមត្ថភាពដឹកនាំរដ្ឋរបស់លោក ហ៊ុន ម៉ាណែត ប្រជាជនកម្ពុជាអាចមើលដឹងហើយខណៈ សម រង្ស៊ី បាននិយាយជាន់កែងខ្លួនឯងទាំងមិនដឹងថាខ្លួនឯងអាយុលើសសម្ដេចនោះ។

សម្ដេចថា៖ «តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំនួរពីរដូចខាងក្រោម៖ ១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។ សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់ ២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា? ២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។ សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក