ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌៌កម្ពុជា ប្រកាសពន្យារកាលបរិច្ឆេទប្រឡងប្រជែងសិស្សអាជ្ញាសាលា និងសិស្សសារការី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករានេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក) បានជូនដំណឹងដល់និស្សិត មន្រ្តីរាជការ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថាកាលបរិច្ឆេទសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ និងសិស្សសារការី ជំនាន់ទី៤ ដែលគ្រោងរៀបចំនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ត្រូវបានលើកទៅពេលក្រោយ។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏បានបន្ថែមថា ចំពោះកាលបរិច្ឆេទថ្មីនៃការប្រឡងប្រជែងវិជ្ជាជីវៈទាំងពីរនេះជាក់លាក់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងជូនដំណឹងនៅពេលក្រោយ។

ទន្ទឹមគ្នានេះដែរ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏បាន​​ប្រកាសនៅបន្តទទួលពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបន្តទទួលពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ 

ចំពោះនិស្សិត និងមន្រ្តីរាជការដែលមានចំណាប់អារម្មណ៍ អាចទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ពីទំព័រហ្វេសប៊ុក “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា Royal Academy For Justice of Cambodia” ឬ Telegram Channel “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy For Justice of Cambodia” ដើម្បីបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋានឋិតនៅមហាវិថី ឈ្នះ ឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

ព័ត៌៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដែលមាននៅខាងក្រោមនេះ៖ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក