លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អាជ្ញាធរបញ្ជាក់ថា អតីតប្រធានាធិបតីប្រេស៊ីលក្លែងបន្លំទិន្នន័យទទួលវ៉ាក់សាំងកូវីដ-១៩

ប្រេស៊ីល៖ ការិយាល័យអង្កេត និងគ្រប់គ្រងទិន្នន័យប្រេស៊ីលបានឱ្យដឹងថា កំណត់ត្រានៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ របស់អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សែ បូលសូណារ៉ូ (Jair Bolsonaro) ពុំពិតប្រាកដឡើយ ខណៈដែលការិយាល័យខាងលើបានស៊ើបអង្កេតទៅលើការក្លែងព័ត៌មាននៅលើកាតវ៉ាក់សាំង COVID-19 របស់លោក។ កំណត់ត្រាខាងលើបានបង្ហាញផងដែរថា លោក Bolsonaro ដែលទំនងជាអ្នកមាននិន្នាការប្រឆាំងទៅនឹងការផ្តល់វ៉ាក់សាំងកូវីដ១៩ ជាសាធារណៈ ធ្លាប់បង្ហាញជាសាធារណៈថាលោកធ្លាប់បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលថែទាំសុខភាពសាធារណៈមួយកន្លែងក្នុងទីក្រុង សៅ ប៉ូឡូ (Sao Paulo) កាលពីខែកក្កដា ឆ្នាំ២០២១។

ក្រោយមក ទិន្នន័យនៃការស៊ើបអង្កេតបានបង្ហាញថា អតីតប្រធានាធិបតីរូបនេះបានចាកចេញពីទីក្រុង Sao Paulo មួយថ្ងៃមុន ពោលគឺនៅថ្ងៃទី២០ ខែកក្កដា ហើយបន្តក្រោយមកទៀត លោកនៅបន្តស្នាក់នៅក្នុងទីក្រុង Brasilia ពេញបីថ្ងៃបន្តបន្ទាប់។ យ៉ាងណាក្ដី មន្រ្តីសុខាភិបាលដែលបានចុះបញ្ជីនៅក្នុងទិន្នន័យទទួលវ៉ាក់សាំងរបស់លោក Bolsonaro បានប្រកែកថាការលើកឡើងខាងលើមិនពិតឡើយ ហើយមន្រ្តីរូបនោះក៏មិនបានធ្វើការងារនៅមជ្ឈមណ្ឌលថែទាំសុខភាពសាធារណៈនោះបន្តទៀតដែរ។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលក៏បានបញ្ជាក់ថាឡូតិ៍វ៉ាក់សាំងដែលបានចុះបញ្ជី ក៏មិនមានប្រើប្រាស់នៅកាលបរិច្ឆេទនោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យទទួលវ៉ាក់សាំងដូសជំរុញនាពេលក្រោយចំនួន ២ដងទៀតរបស់លោក Bolsonaro ក៏ត្រូវបានគេលុបចេញពីបញ្ជីផងដែរ ពោលគឺលុបចេញតាំងពីមុនការស៊ើបអង្កេតទៅទៀត ដែលគេជឿថាការទទួលវ៉ាក់សាំងចំនួនពីរដងនោះក៏ប្រហែលជាក្លែងបន្លំដែរ។ គួរឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមសមត្ថកិច្ចបានឆ្មក់ចូលស៊ើបអង្កេតនៅគេហដ្ឋានរបស់អតីតប្រធានាធិបតីខាងលើ ពាក់ព័ន្ធនឹងការស៊ើបអង្កេតវ៉ាក់សាំង ព្រមទាំងបានឃាត់ខ្លួនជំនួយការរបស់លោក និងបានដកហូតទូរសព្ទរបស់លោកផងដែរ។ យ៉ាងណាក្ដី ជុំវិញការចោទប្រកាន់ទាំងអស់នេះត្រូវបានលោក Bolsonaro បដិសេធ។ 

គួររំឮកផងដែរថា ក្នុងអំឡុងពេលកាន់តំណែង លោក Bolsonaro តែងតែពោលពាក្យចំអកឡកឡឺយទៅលើសារៈសំខាន់នៃវ៉ាក់សាំង និងការអនុវត្តវិធានការរក្សាគម្លាតអំលុងពេលរាតត្បាតនៃវីរុសកូវីដ-១៩ ព្រមទាំងបានប្រកែកមិនទទួលវ៉ាក់សាំងកូវីដ-១៩ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មិនទទួលស្គាល់ពីប្រសិទ្ធភាពនៃវ៉ាក់សាំង ព្រមទាំងលើកឡើងពីផលប៉ះពាល់នៃវ៉ាក់សាំងនេះ រហូតភ្ជាប់ដល់ការវិវត្តន៍ទៅការឆ្លងជម្ងឺអេដស៍ដោយការទទួលវ៉ាក់សាំងផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺលោកក៏ធ្លាប់ឆ្លងកូវីដ-១៩ ម្តងផងដែរកាលពីខែកក្កដា ឆ្នាំ២០២០ ពោលគឺជាងមួយឆ្នាំមុនការទទួលវ៉ាក់សាំងកូវីដ-១៩របស់លោក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក