វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កម្ពុជាបង្ហាញសហភាពអឺរ៉ុបពីទិសដៅអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញពីទិសដៅអភិវឌ្ឍន៍របស់ក្រសួងទៅដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

ការបង្ហាញទិសដៅនេះ ធ្វើឡើងក្នុងអំឡុងពេលជំនួបរវាងរដ្ឋមន្រ្តីការងារ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesman នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានលើកឡើងថា ជាយុទ្ធសាស្ត្រដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើង និងកាន់តែស្វាហាប់បន្ថែមទៀតលើកិច្ចការទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រសហគ្រាស ការរក្សាកំណើនការងារសមរម្យសម្រាប់យុវជន ការផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈជាក់លាក់ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កិច្ចគាំពារសង្គមសម្រាប់ក្រុមគោលដៅ និងដំណោះស្រាយ និងភាពប្រសើរឡើងជាលំដាប់នៃពលករទេសន្តរប្រវេសន៍។ 

ជាមួយគ្នានេះ អគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រសួងក្នុងអាណត្តិទី៧នេះ។

ភាគីទាំងពីរ រំពឹងថាកិច្ចសហការដែលមានស្រាប់នៃភាគីទាំងពីរ នឹងជួយជ្រោមជ្រែងឱកាសវិនិយោគពីអឺរ៉ុបមកកាន់កម្ពុជាបន្ថែម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក