វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មហាសេដ្ឋីរ៉ែដែកអូស្រ្តាលី ជំរុញឱ្យក្រុមហ៊ុនអាជីវកម្មទាំងអស់រួមគ្នាបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល

ស្វីស៖ លោក អេនទ្រូវ ហ្វរ៉េស (Andrew Forrest) ជាមហាសេដ្ឋីជំនួញរ៉ែដែកជនជាតិអូស្ត្រាលីដ៏ស្ងប់ស្ងាត់មួយរូប បានទាក់ទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមេដឹកនាំនៃឧស្សាហកម្មបំភាយឧស្ម័ន ក្នុងកិច្ចប្រជុំនៃឥស្សរជនពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។ ចំណុចទាក់ទាញរបស់លោកក្នុងកិច្ចប្រជុំនេះគឺលោកបានព្យាយាមកាត់បន្ថយការបំភាយកាបូអ៊ីដ្រាតពីប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនអាជីវកម្មធំៗផ្សេងទៀត បញ្ឈប់សកម្មភាពការដុតឥន្ធនៈហ្វូស៊ីលផងដែរ។

ក្នុងឋានៈជាអ្នកចូលរួមធម្មតាប៉ុណ្ណោះនៅវេទិកាសេដ្ឋកិច្ចពិភពលោក លោក Forrest នឹងបន្តបង្ហាញវត្តមានសាជាថ្មីនៅសប្តាហ៍នេះ ដើម្បីថ្លែងអំពីបញ្ហាការប្រែប្រួលអាកាសធាតុ ព្រមទាំងចូលរួមជាមួយបណ្ដានាយកប្រតិបត្តិផ្សេងៗទៀតស្តីពីការផ្លាស់ប្តូរថាមពលពិភពលោក។ ក្រុមហ៊ុន Fortescue របស់លោក គ្រោងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញជំនួសឱ្យការប្រើប្រាស់ប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិ នៅទូទាំងប្រតិបត្តិការរុករករ៉ែដែលពឹងផ្អែកលើការប្រើប្រាស់ថាមពលរបស់ខ្លួនឱ្យបាននៅត្រឹមឆ្នាំ២០៣០។

លោកក៏កំពុងផ្តោតយ៉ាងខ្លាំងទៅលើប្រភពថាមពលអ៊ីដ្រូសែនបៃតង ដោយលោកបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងគម្រោងផលិតឥន្ធនៈស្អាត (Clean Fuel) ដោយប្រើថាមពលកកើតឡើងវិញ។ កាលពីសប្តាហ៍មុន លោក Forrest បានសន្យាថានឹងផ្តល់ថាមពលស្អាត (Clean Energy) ចំនួន ១៤ជីហ្គាវ៉ាត់ដល់ប្រទេសអូស្ត្រាលីនៅចុងទសវត្សរ៍នេះ តាមរយៈក្រុមហ៊ុនថាមពលដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ និងថាមពលដោយម៉ាស៊ីនខ្យល់របស់លោក ដែលអាចផ្គត់ផ្គង់ថាមពលដល់លំនៅឋានប្រហែល ៦លានខ្នង។ 

យ៉ាងណាមិញ ក៏នៅមានការរិះគន់មួយចំនួនទៅលើលោកផងដែរ ដោយបាននិយាយថាលោក Forrest ដែលក្លាយជាមហាសេដ្ឋីតាមរយៈប្រតិបត្តិការរុករករ៉ែ ដែលកាលពីឆ្នាំមុនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ ២.៥លានតោនឯណោះ។ យ៉ាងណាមិញ ទាក់ទងនឹងការរិះគន់នេះ លោក Forrest ក៏បានសារភាពអំពីកំហុសក្នុងប្រតិបត្តិការអាជីវកម្មរបស់លោកផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក