ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងផ្តល់ថវិកា ២១៧លានដុល្លារដល់កម្ពុជាសម្រាប់គាំទ្រដល់វិស័យអប់រំ ថាមពល និងទឹកស្អាត

បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា ប្រទេសបារាំងនឹងផ្តល់កញ្ចប់ថវិកាចំនួន ២០០លានអឺរ៉ូ ស្មើនឹង ២១៧លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គាំទ្រដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។

ជំនួយនេះត្រូវបានប្រធានាធិបតីបារាំងលើកឡើងនៅក្នុងសេចក្តីថ្លែងការរួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មុនជួបពិភាក្សាគ្នានៅវិមានប្រធានាធិបតីអេលីហ្ស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។

លោក ម៉ាក្រុង បានបញ្ជាក់ថា បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ប្រទេសបារាំងបានជួយជ្រោមជ្រែងកម្ពុជាដោយទទួលបានលទ្ធផលល្អប្រសើរ។ លោកបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាពេលនេះ បានផ្តល់ឱកាសក្នុងការបង្កើតគម្រោងវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

លោកថ្លែងថា៖ «យើងនឹងជជែកគ្នាពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់ជូននូវមធ្យោបាយ និងចំណងនានាដោយមានការជួយជ្រោមជ្រែងពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលក្នុងសប្តាហ៍នេះ បានបែងចែកកញ្ចប់ ២០០លានអឺរ៉ូក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តិកម្មទឹកស្អាត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំងនៅក្នុងនាមជាស្ថាបនិក និងសហប្រធានសន្និសីទទីក្រុងបារាំងស្តីពីកម្ពុជាដែលនាំឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅមាគ៌ាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី បានបង្ហាញជំហរក្នុងនាមជានាយករដ្ឋមន្ត្រីអាណត្តិថ្មី នឹងបន្តពូនជ្រុំ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងរដ្ឋ និងរដ្ឋនៃប្រទេសទាំងពីរពិតជាមានសារសំខាន់ ហើយទំនាក់ទំនងរវាងវិស័យឯកនៃប្រទេសទាំងពីរក៏មានសារសំខាន់ផងដែរ ដែលប្រដូចនឹងឈាមក្រហមចិញ្ចឹមរាងកាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់។

នាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងវេទិកាធុរកិច្ចរវាងប្រទេសបារាំង និងកម្ពុជាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សម្តេចបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងបណ្តាក្រុមហ៊ុនធំៗនៅលើពិភពលោកជាច្រើនដោយមានការចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ហើយមានក្រុមហ៊ុនផ្សេងៗទៀតដែលបានវិនិយោគនៅកម្ពុជាស្រាប់ បន្តពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សម្តេចធិបតី សង្ឃឹមថា តាមរយៈការជួយ និងជំរុញរបស់ថ្នាក់ដឹកនាំទាំងពីរ នឹងជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនបន្តការវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ សម្តេចធិបតីបានថ្លែងអរគុណដល់ប្រធានាធិបតីបារាំងដែលបានគាំទ្រដល់បេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់ហ្វូកូនី (CMF) នៅឆ្នាំ២០២៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក