វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

NATO ចាប់ផ្តើមសមយុទ្ធយោធាធំបំផុតប្រចាំទស្សវត្សជាមួយកម្លាំងទ័ពចំនួន ៩ម៉ឺននាក់

អន្តរជាតិ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតមួយមិនធ្លាប់មានក្នុងមួយទស្សវត្សចុងក្រោយ ដោយរួមមានវត្តមានទាហ៊ានចំនួន ៩០,០០០នាក់ ដើម្បីជាការសាកល្បងសមត្ថភាពយោធារបស់បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត NATO និងជាការត្រៀមខ្លួនក្នុងករណីមានទំនាស់ក្នុងសង្គ្រាមណាមួយនាពេលខាងមុខ។ ឧត្តមសេនីយ៍អាមេរិក លោក គ្រីស្តូបភើ ខាវ៉ូលី (Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការ NATO ប្រចាំទ្វីបអឺរ៉ុបបានប្រាប់មកកាន់អ្នកសារព័ត៌មានថា ប្រតិបត្តិការសមយុទ្ធយោធាមានឈ្មោះថា Steadfast Defender 2024 នឹងដំណើរការដល់ចុងខែឧសភា ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិក NATO ចំនួន ៣១ប្រទេស រួមទាំងស៊ុយអែតដែលជាបេក្ខភាពសមាជិកបន្ទាប់ផងដែរ។

ក្នុងសមយុទ្ធយោធានេះនឹងមានកងទ័ពមកពីបណ្ដាប្រទេសជាសមាជិក NATO ព្រមទាំងកងទ័ពរបស់ស៊ុយអែតផងដែរ ដោយនឹងបន្តជាសមយុទ្ធផ្នែកតូចៗជា​បន្តបន្ទាប់ដែលលាតសន្ធឹងពីទ្វីបអាមេរិកខាងជើង ឆ្ពោះទៅកាន់ភាគខាងកើតនៅក្បែរព្រំដែនរបស់រុស្សី។ នៅក្នុងសមយុទ្ធនេះ គេនឹងឃើញការប្រើប្រាស់នាវាកងទ័ពជើងទឹកចំនួន ៥០គ្រឿង យន្តហោះ ៨០គ្រឿង និងយាន្តចំបាំងប្រមាណជា ១,១០០គ្រឿងផ្សេងទៀត។ គួរឱ្យដឹងថា នេះគឺជាសមយុទ្ធយោធាធំបំផុតមិនធ្លាប់មានចាប់តាំងពីសម័យកាលនៃសង្គ្រាមត្រជាក់ឆ្នាំ១៩៨៨ ស្របពេលដែលអ៊៊ុយក្រែនកំពុងប្រឈមនឹងសង្គ្រាមជាមួយរុស្សី។ 

ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធារបស់អង្គការ NATO និយាយថា ទំហំនៃសមយុទ្ធនេះគឺជាការបង្ហាញពីការត្រៀមខ្លួនថ្មីរបស់អង្គការសម្ព័ន្ធមិត្តនេះ។ លោក Bauer ក៏បានព្រមានថា ប្រជាពលរដ្ឋសង្គមស៊ីវិលក្នុងប្រទេសជាសមាជិករបស់អង្គការ NATO ចាំបាច់ត្រូវតែរៀបចំខ្លួនឱ្យរៀបរយបំផុតសម្រាប់សង្គ្រាមដែលនឹងអាចកើតឡើងនាពេលខាងមុខជាមួយរុស្សី។ លោកបញ្ជាក់ថា សកម្មភាពសមយុទ្ធនេះមិនមែនជាការបង្កើតនូវវិបត្តិណាមួយឡើយ ប៉ុន្តែបើពួកគេវាយប្រហារលើយើង នោះយើងនឹងបានត្រៀមខ្លួនរួចជាស្រេច។ 

មេបញ្ជាការជាន់ខ្ពស់ណាតូបាននិយាយថា កងកម្លាំងជើងគោករបស់រុស្ស៊ីត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមនៅអ៊ុយក្រែន ក៏ប៉ុន្តែកងទ័ពជើងទឹក និងទ័ពអាកាសរបស់រុស្សី​ នៅតែជាជាកងកម្លាំងដ៏ខ្លាំងក្លាមួយដដែល។ លោកបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូក្នុងការបង្កើនសមត្ថភាពកងកម្លាំងរបស់ខ្លួនឡើងវិញ កំពុងត្រូវបានរារាំងដោយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច ប៉ុន្តែវិមានក្រឹមឡាំងនៅតែគ្រប់គ្រងស្ថានការណ៍ ជាពិសេសបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលរបស់ខ្លួនដដែល៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក