វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អ្នកបើកយន្តហោះវ័យ១៩ឆ្នាំម្នាក់បានចាប់ផ្តើមធ្វើការហោះហើរតែម្នាក់ឯងជុំវិញពិភពលោក

អន្តរជាតិ: អ្នកបើកយន្តហោះវ័យ១៩ឆ្នាំហ្សារ៉ារូធើហ្វដ(Zara Rutherford) កំពុងប្រាថ្នាចង់ក្លាយជាស្ត្រីវ័យក្មេងបំផុតដែលអាចហោះហើរជុំវិញពិភពលោក ហើយកាលពីថ្ងៃពុធនេះ Rutherford ក៏បានហោះហើរពីអាកាសយានដ្ឋានមួយនៅភាគខាងលិចបែលហ្ស៊ិក។

នារីវ័យក្មេងក្លាហានរូបនេះបានផ្តល់កិច្ចសម្ភាសន៍មួយ មុនពេលចាប់ផ្តើមធ្វើដំណើរចម្ងាយ ៥១.០០០ គីឡូម៉ែត្រ។ យុវតីវ័យ ១៩ ឆ្នាំរូបនេះបាននិយាយថា“ ក្តីសុបិនដែលមានពេញមួយជីវិតគឺការជិះយន្តហោះជុំវិញពិភពលោក ស្តាប់ទៅវាគ្រាន់តែជាគំនិតឆ្កួត ៗ ហើយតែងតែគិតថាមិនអាចទៅរួចទេ។ ប៉ុន្តែប្រសិនបើខ្ញុំមិនប្រាប់នរណាម្នាក់ទេនោះក្តីសុបិន្តរបស់ខ្ញុំនឹងមិនអាចកើតឡើងឡើយ។ ដូច្នេះខ្ញុំបានប្រាប់ឪពុកម្តាយខ្ញុំហើយភ្លាមៗនោះពួកគាត់ក៏យល់ស្រប” ។ តាមរយ:ប្រព័ន្ធផ្សព្វផ្សាយនេះខ្ញុំសង្ឃឹមថានឹងលើកទឹកចិត្តឱ្យក្មេងស្រីនិងស្ត្រីដដៃទៀតមានសង្ឃឹមលើវិស័យអាកាសចរណ៍និង STEM វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា” ។

រ៉េតធើហ្វដ (Zara Rutherford)កំពុងតែដណ្តើមយកពានរង្វាន់ពីសាអេសតាវ៉ៃ (Shaesta Wais)ដែលជាស្ត្រីក្មេងជាងគេដែលអាចហោះហើរតែម្នាក់ឯងជុំវិញពិភពលោកនៅអាយុ ៣០ ឆ្នាំ។ ចំណែកយុវជនវ័យ១៨ឆ្នាំ ម៉ាសុនអាន់ឌ្រូក៏បានជាប់កំណត់ត្រាក្មេងជាងគេនៅពេលគាត់ធ្វើដំណើរផងដែរ។

Rutherford នឹងធ្វើការហោះហើររយ:ពេល ៥ ម៉ោងក្នុងមួយថ្ងៃហើយកំណត់ពេលឈប់ ៥២ ដងក្នុងការដំណើរដែលនឹងចំណាយពេលប្រហែល ៣ ខែ។ Rutherford នឹងចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យនៅឆ្នាំក្រោយជាមួយក្តីសុបិនដែលចង់ក្លាយជាអវកាសយានិក។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក