ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

សមត្ថកិច្ចនាំខ្លួនបុរសជាប្តីដែលវាយសម្លាប់ប្រពន្ធនឹងញញួរចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ បុរសជនសង្ស័យដែលព្យាយាមលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ ក្រោយពីសម្លាប់ប្រពន្ធយ៉ាងឃោរឃៅនឹងញញួរ ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។

ករណីឃាតកម្មដ៏សាហាវនេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទីនៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុនៃការសម្លាប់របស់បុរសជាស្វាមីលើភរិយានេះបណ្តាលមកពីភ្លើងប្រច័ណ្ឌ ដោយមុនកើតឡើងបុរសជាប្តីបានបន្សល់ក្រដាសមួយសន្លឹកដោយសរសេរថា«ស្រីផិតប្តី»។

បន្ទាប់ពីសម្លាប់ភរិយា ជនសង្ស័យក៏បានលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ តែមិនទាន់ស្លាប់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ យកមកចាត់ការតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក