ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថ្នាក់ដឹកនាំប៉ាឡេស្ទីនថ្លែងថា ការខូចខាតដោយសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសមានយ៉ាងហោច ១៥ពាន់លានដុល្លារ

អន្តរជាតិ៖ "យ៉ាងហោចណាស់ ១៥ពាន់លានដុល្លារអាមេរិកដែលយើងត្រូវការ ដើម្បីកសាងឡើងវិញនូវលំនៅដ្ឋានក្នុងតំបន់ហ្គាហ្សា" នេះបើតាមប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីនបានគូសបញ្ជាក់ឱ្យដឹងអំពីទំហំនៃការបំផ្លិចបំផ្លាញដែលកើតមាន ដែលបណ្តាលមកពីការវាយលុករបស់អ៊៊ីស្រាអែលក្នុងប្រតិបត្តិការកំចាត់ក្រុមប្រយុទ្ធហាម៉ាស។ លោក ម៉ូហាមេដ ម៉ូស្តាហ្វា (Mohammed Mustafa)​ ថ្លែងថា របាយការណ៍អន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់អំពីលំនៅដ្ឋានយ៉ាងហោចណាស់ ៣៥០,០០០ ខ្នងនៅតំបន់ហ្គាហ្សាបានខូចខាតទាំងស្រុង ឬខូចខាតមួយផ្នែក។ 

លោក ម៉ូហាមេដ បញ្ជាក់ថា យ៉ាងហោចណាស់លំនៅដ្ឋាន ១៥០,០០០ខ្នងដែលទាមទារឱ្យមានការសាងសង់ឡើងវិញ ហើយយើងសន្មតថាក្នុងមួយខ្នងមានតម្លៃប្រហែល ១០០,០០០ដុល្លារ ដូច្នេះគ្រាន់តែប៉ុណ្ណេះទំហំទឹកប្រាក់ដែលត្រូវការមានចំនួន ១៥ពាន់លានដុល្លាររួចទៅហើយ។ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស លោកបានបញ្ជាក់ថា យើងនៅតែមិននិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ ហើយយើងក៏មិនបាននិយាយអំពីមន្ទីរពេទ្យដែលរងការខូចខាត ព្រមទាំងបណ្តាញអគ្គិសនីផ្សេងៗផង។

គួររំឮកថា កាលពីឆ្នាំ២០១៤ ជាគ្រាដែលសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលបានកើតឡើង ហើយបានអូសបន្លាយរយៈពេល ៧សប្តាហ៍ ដែលកាលណោះមានជនជាតិប៉ាឡេស្ទីនចំនួន ២,១០០នាក់បានស្លាប់ ប្រទេសកាតាបានចំណាយប្រាក់ជាង ១ពាន់លានដុល្លារអាមេរិកលើគម្រោងលំនៅដ្ឋាន និងជំនួយនៅក្នុងតំបន់ហ្គាហ្សា។ ដោយឡែក សម្រាប់សង្គ្រាមដែលកំពុងកើតមានឡើងតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក ប៉ាឡេស្ទីនបានអះអាងថាមានអ្នកស្លាប់ប្រមាណជា ២៤,៤៤៨នាក់ហើយ ខណៈការវាយប្រហារនៅអ៊ីស្រាអែលមានអ្នកស្លាប់ប្រមាណជា ១,២០០នាក់ប៉ុណ្ណោះ និងបានចាប់យកចំណាប់ខ្មាំងប្រមាណជា ២៤០នាក់បន្ថែមទៀត។

តួលេខដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស់បង្ហាញថា ផ្ទះប្រមាណជា ៣៦០,០០០ខ្នងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយក្នុងនោះមានផ្ទះជាង ៧០,០០០ខ្នងត្រូវបានបំផ្លាញខ្ទេចទាំងស្រុង។ លោក Mustafa បន្ថែមថា ថ្នាក់ដឹកនាំប៉ាឡេស្ទីននឹងបន្តផ្តោតលើជំនួយមនុស្សធម៌ រួមទាំងអាហារ និងទឹក ហើយចុងក្រោយបង្អស់យើងនឹងបន្តផ្តោតទៅលើការសាងសង់នូវអ្វីដែលជាតម្រូវការចាំបាច់ឡើងវិញ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក