ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កោះតៃវ៉ាន់រាយការណ៍ពីសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ចិនលើកដំបូងក្រោយបញ្ចប់ការបោះឆ្នោត

អន្តរជាតិ៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានបញ្ជាក់ពីការប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៨គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" ជាមួយនាវាចម្បាំងរបស់ចិននៅថ្ងៃទី១៧ ខែមករា ដែលតៃវ៉ាន់អះអាងថានេះគឺជាសកម្មភាពយោធាទ្រង់ទ្រាយធំដំបូងគេបន្ទាប់ពីកោះតៃវ៉ាន់បានបញ្ចប់ការបោះឆ្នោត។ កន្លងមក ចិនតែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅក្នុងដែនអាកាស និងដែនទឹកដែលកោះតៃវ៉ាន់អះអាងថាជាអធិបតេយ្យរបស់ខ្លួន។ 

គួរឱ្យដឹងថា ថ្មីៗនេះកោះតៃវ៉ាន់ទើបតែបានបញ្ចប់នូវការបោះឆ្នោត ដោយលោក Lai Ching-te គឺជាបេក្ខភាពប្រធានាធិបតីបន្ទាប់ ស្របពេលចិនធ្លាប់សំដែងការមិនពេញចិត្តលើបេក្ខភាពប្រធានាធិបតីរូបនេះ ព្រមទាំងហៅបុរសខាងលើថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកនាំមកនូវសង្គ្រាម។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បញ្ជាក់ថា កាលពីម៉ោងប្រហែល ៧ៈ៥០នាទីយប់មិញ ខ្លួនបានរកឃើញយន្តហោះចំនួន ១៨គ្រឿង ដែលរួមមានទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងកណ្តាលកោះតៃវ៉ាន់ និងឆ្ពោះទៅភាគនិរតីនៃដែនកោះនេះ។

ក្រសួងបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រតៃវ៉ាន់ ដោយបានធ្វើការរួមគ្នាជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា"។ គួរបញ្ជាក់ថា ខ្សែបន្ទាត់ដែលកោះតៃវ៉ាន់លើកឡើងនេះ​ ត្រូវបានកោះតៃវ៉ាន់ចាត់ទុកថាជារបាំងនៃភាគីទាំងពីរ ក៏ប៉ុន្តែយ៉ាងណាមិញ ថ្មីៗនេះគេតែងប្រទះឃើញយន្តហោះរបស់ចិនហោះកាត់ខ្សែបន្ទាត់នេះ ដោយចិនមិនទទួលស្គាល់អត្ថិភាពនៃខ្សែបន្ទាត់នេះឡើយ។ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ក៏បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកងកម្លាំងទៅពិនិត្យលើបញ្ហានេះរួចហើយ។ 

ជុំវិញបញ្ហានេះ ក្រសួងការពារជាតិរបស់ចិនមិនមានការឆ្លើយតបជាផ្លូវការណាមួយឡើយ។ 

កាលពីព្រឹកថ្ងៃពុធ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយថា ជំហររបស់ទីក្រុងប៉េកាំងដែលថាខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះ គឺសំដៅលើករណីដែលមានការជ្រៀតជ្រែកពីបរទេស និងក្រុមអ្នកបំបែកខ្លួនមួយចំនួនតូច ប៉ុន្តែក៏បានបន្ថែមដែរថា កោះតៃវ៉ាន់ចាំបាច់ត្រូវលុបបំបាត់ "ភាពលំអៀង" របស់ខ្លួនក្នុងចេតនាប្រឆាំងនឹងចិន។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ទីក្រុងប៉េកាំង ហើយបានជំរុញឱ្យចិនកុំប្រើការបោះឆ្នោតរបស់តៃវ៉ាន់ជាលេសសម្រាប់ការឈ្លានពានទៅលើកោះនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក