ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងបរិស្ថានណែនាំពលរដ្ឋកុំដុតសំណល់រឹងនៅទីចំហ ដើម្បីបង្ការផ្សែងពុលដល់បរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានបានណែនាំដល់ពលរដ្ឋកុំដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ពីព្រោះអាចបង្កជាផ្សែងពុលប៉ះពាល់ដល់បរិស្ថាន និងបង្កជាអគ្គិភ័យកើតឡើង។

ក្រសួងបរិស្ថានបញ្ជាក់ថា ថ្វីបើគុណភាពខ្យល់នៅកម្ពុជាមានភាពល្អប្រសើរគិតត្រឹមថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤ នៅរដូវប្រាំងខាងមុខនេះក្រសួងណែនាំអាជ្ញាធរចាត់វិធានការទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងករណីភ្លើងឆេះព្រៃ ជាមួយគ្នានេះរួមគ្នាសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានណែនាំពលរដ្ឋដែលនិយមទៅយកឃ្មុំក្នុងព្រៃ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ យកឃ្មុំ ការដុតស្មៅព្រៃ ការប្រមូលផលអនុផលព្រៃឈើ ខណៈរដូវប្រាំងឆ្នាំនេះមានសភាពក្តៅហួតហែងខ្លាំងដែលជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃដែលបង្កឡើងដោយកត្តាមនុស្ស៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក