ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ក្នុងខេត្តកណ្ដាល បណ្ដាលឱ្យស្លាប់-របួស ៥នាក់

កណ្តាល៖ ស្ត្រីម្នាក់បានស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆានឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែងយីហោ «យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី» ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៦នឹង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

ស្ត្រីដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ ក្រុមកម្មករកម្មការនីរោងចក្រ បានអង្គុយលេង និងហូបបាយនៅក្នុងទីតាំងស្តុកគីមីសម្រាប់ផលិតចេញជាថ្នាំពណ៌លាបសម្លៀកបំពាក់ ដើម្បីត្រៀមចូលធ្វើការនៅម៉ោង៧ព្រឹក។ ប៉ុន្តែមិនទាន់ដល់វេលាចូលធ្វើការផង ស្រាប់តែមានលឺសូរសម្លេងផ្ទុះចេញពីបំពង់ឧស្ម័ននៅក្នុងទីតាំងគីមីនោះ ដែលបង្កឱ្យមានជាអណ្តាតភ្លើងឆាបឆេះខ្លាំងឡើង និងរាលដាលជាបន្តបន្ទាប់តែម្តង។

ភ្លាមៗនោះ ក្រុមកម្មករបានរត់គេចចេញពីកន្លែងកើតហេតុអស់ នៅសល់តែស្ត្រីរងគ្រោះដែលជាអ្នកមើលការខុសត្រូវទីតាំងស្តុកគីមីនោះ មិនអាចរត់ចេញបាន ក៏ត្រូវថប់ខ្យល់ស្លាប់តែម្តងទៅ។

បន្ទាប់ពីកើតហេតុ កងកម្លាំងអាជ្ញាធរចម្រុះ មាននគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកគង់ សោភ័ណ្ឌ អភិបាលខេត្ត រួមទាំងរថយន្តពន្លត់អគ្គិភ័យមកពីតាមអង្គភាពពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដើម្បីធ្វើការបាញ់ទឹកទប់ស្កាត់ និងពន្លត់ការឆាបឆេះ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានគ្រប់ស្ថានការណ៍បាន ១០០ភាគរយ ដោយប្រើប្រាស់ពេលអស់ជាង ៤ម៉ោង ទើបធ្វើឱ្យអណ្តាតភ្លើងរលត់ទៅវិញ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុប ១៥គ្រឿង។ ការឆាបឆេះនេះ គឺបានបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារក្នុងអាគារខាងលើអស់ស្ទើរតែទាំងស្រុងទៅហើយ។

ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រងចាំធ្វើកោសល្យវិច្ច័យពិនិត្យនៅពេលក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក