ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកភូមិភ្ញាក់ផ្អើលសត្វបក្សីម្យ៉ាងដែលហើរចូលផ្ទះមានមនុស្សស្លាប់

ភ្នំពេញ៖ ចាស់ៗពីដើមមានជំនឿលើសត្វខ្លែងស្លាកយំ ដែលជាប្រថ្នូលមិនល្អ ផ្តល់សញ្ញាថានឹងមានមនុស្សឈឺស្លាប់នៅក្នុងភូមិ ដោយចាស់ៗតែងតែជេរប្រទេចដាក់ទំនាយលើសត្វប្រភេទនេះឱ្យហើរចេញឆ្ងាយ។ កាលពីថ្មីៗនេះ នៅក្នុងភូមិប្រឹក្សាទី២ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានការភ្ញាក់ផ្អើលនឹងសត្វបក្សីម្យ៉ាង ដែលតែងហើរចូលផ្ទះអ្នកដែលមានមនុស្សស្លាប់ហើយ។

ព្រះតេជគុណ ពៅ ស៊ត ដែលគង់នៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ បាននិមន្តទៅដល់ទីតាំងផ្ទះអ្នកភូមិដែលមានកូនស្លាប់ដោយសារលង់ទឹក ហើយព្រះអង្គមានសង្ឃដីកាថានៅប៉ុន្មានថ្ងៃនេះ អ្នកភូមិមានការភ្ញាក់ផ្អើលនឹងសត្វបក្សីម្យ៉ាងដែលមិនដឹងថាហើរមកពីណាទេ ពោលចម្លែកត្រង់ថាក្រោយមានមនុស្សស្លាប់ គឺសត្វនោះតែងតែហើរមកផ្ទះអ្នកនោះ ហើយអ្នកស្រុកគាត់រៀបចំពិធីកន្ទងសត្វនេះហើរទៅវិញដែរ ប៉ុន្តែសត្វនេះអត់ព្រមទៅសោះ។

បើតាមព្រះតេជគុណ ពៅ ស៊ត សត្វនេះអ្នកខ្លះហៅថា សត្វទោម ហើយខ្លះទៀតហៅថា សត្វត្លុំព្រៃ ហើយសត្វនេះគ្មានអ្នកភូមិណាម្នាក់ចិញ្ចឹមឡើយ តាមប៉ាន់ស្មានសត្វនេះវាហើរមកពីព្រៃភ្នំ។ ព្រះតេជគុណមានដីកាបន្តថា អ្នកភូមិចម្លែកចិត្តថា សត្វនេះម្តេចហើរមកតែផ្ទះមានមនុស្សស្លាប់ ចំណែកផ្ទះដែលគ្មានមនុស្សស្លាប់ វាមិនហើរចូលនោះទេ។

អ្នកភូមិដែលជួបប្រទះនឹងហេតុការណ៍នេះ បានរៀបរាប់ថាកូនរបស់គាត់បានស្លាប់នៅពេលថ្ងៃ ហើយក៏មានសត្វនេះហើរមកពេលយប់ម៉ោង១អធ្រាត្រ។ បន្ទាប់មកម្តាយក្មេងរងគ្រោះបានទៅសាកសួរគេ និងឱ្យគេទាយ ដោយគេថាជាបារមីព្រះគន្លង។ ម្តាយក្មេងរងគ្រោះបានបញ្ជាក់ទៀតថា ចាស់ៗក្នុងភូមិបានធ្វើពែរជូនដែរ ប៉ុន្តែវានៅតែមួយកន្លែងហ្នឹង។

ព្រះតេជគុណ ពៅ ស៊ត មានសង្ឃដីថា ព្រះអង្គធ្វើវីដេអូទាក់ទងនឹងរឿងរ៉ាវដែលអ្នកភូមិជួបប្រទះនេះ គឺមិនមានបំណងចង់ឱ្យពុទ្ធបរិស័ទជឿលើមន្តអាគម និងអបិយជំនឿអ្វីនោះទេ ពោលព្រះអង្គគ្រាន់តែចង់ចែករំលែកនូវអ្វីដែលអ្នកភូមិជួបប្រទះតែប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក