ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានណែនាំឱ្យអាជ្ញាធរនិងពលរដ្ឋអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់ការបំពុលខ្យល់ក្នុងរដូវប្រាំង

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការការពារ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។

ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំនុច ក្នុងនោះ អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។ អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុត សំណល់ កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។

សេចក្តីជូនដំណឹងដដែល ក៏បានណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។ អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។

គួរឱ្យដឹងដែរថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងបង្ការហានិភ័យធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូនដំណឹងម្តងរួចទៅហើយ ស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់អំពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ តាមរយៈការចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួងទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក