ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប៉ាគីស្ថានកោះហៅឯកអគ្គរដ្ឋទូតត្រឡប់មកវិញភ្លាមៗ ក្រោយហេតុការណ៍វាយប្រហារមីស៊ីលរបស់អ៊៊ីរ៉ង់

ប៉ាគីស្ថាន៖ ប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៉ីរ៉ង់នៅល្ងាចថ្ងៃទី១៧ម្សិលមិញនេះ ព្រមទាំងបានហាមឃាត់ និងរារាំងបេសកជនតំណាងរបស់អ៊ីរ៉ង់មិនឱ្យត្រឡប់ចូលមកកាន់រដ្ឋធានីរបស់ខ្លួនវិញ ក្រោយហេតុការណ៍នៃការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់បានសម្លាប់ជីវិតកុមារចំនួន ២នាក់នៅភាគខាងលិចប្រទេសប៉ាគីស្ថាននៅថ្ងៃទី១៦ ខែមករា។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehrnews ចុះផ្សាយថា ការវាយប្រហាសដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក មានគោលដៅវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់ក្រុម Jaish al-Adl នៅក្នុងប្រទេសប៉ាគីស្ថាន ដោយបានហៅសកម្មភាពនេះថាជា "ការសម្រេចចិត្តដែលធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការឈ្លានពានប្រឆាំងនឹងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់" ផ្ទាល់។ 

ការវាយឆ្មក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ក្រោយពេលដែលទីក្រុងតេអេរ៉ង់ក៏បានបើកការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងអ្វីដែលខ្លួនហៅថា "ក្រុមភេរវករប្រឆាំងអ៊ីរ៉ង់"។ ប៉ាគីស្ថានបានចេញមុខមកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ ដែលបានកើតឡើងលើចំណុចក្បែរព្រំដែនរួមរបស់ប្រទេសទាំងពីរ។ អ្នកនាំពាក្យកិច្ចការបរទេស លោកស្រី ម៉ុមតាហ្ស ហ្សារ៉ា បាឡុច (Mumtaz Zahra Baloch) និយាយក្នុងសេចក្ដីថ្លែងការមួយថា "ការរំលោភលើអធិបតេយ្យភាពប៉ាគីស្ថានដោយបំពាន និងឥតញញើត គឺជាការបំពានលើច្បាប់អន្តរជាតិ និងគោលបំណង ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។ ក្រសួងការបរទេសប៉ាគីស្ថាន ភ្លាមៗក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីរដ្ឋធានីតេអេរ៉ង់ ហើយបានបញ្ជាក់ថាបេសកជនរបស់អ៊ីរ៉ង់ ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅមាតុប្រទេស នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មករដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ខ្លួនវិញឡើយ។

យ៉ាងណាក្ដី អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់នៅតែឆ្លើយតបដោយទទូចថា កងកម្លាំងប្រដាប់អាវុធរបស់អ៊៊ីរ៉ង់បានកំណត់គោលដៅតែទៅលើ "ក្រុមភេរវករអ៊ីរ៉ង់" Jaish al-Adl នៅក្នុងប្រទេសប៉ាគីស្ថានប៉ុណ្ណោះ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហូសេន អាមៀ អាប់ឌុលឡាហ៊ីន (Hossein Amir-Abdollahian) បាននិយាយនៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា៖ "គ្មានប្រជាជនណាម្នាក់ នៃប្រទេសប៉ាគីស្ថានដែលជាមិត្ត និងជាបងប្អូនរបស់យើង ជាគោលដៅនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នោះទេ"។ គួរឱ្យដឹងថា ដោយបង្កើតឡើងនៅឆ្នាំ២០១២ ក្រុម Jaish al-Adl ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយអ៊ីរ៉ង់ថាជាក្រុមភេរវករ ហើយបានធ្វើការវាយប្រហារជាច្រើនលើកនៅលើទឹកដីអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រសួងការបរទេសអ៊ីរ៉ង់បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសលោក Amir-Abdollahian បានជួបជជែកជាមួយសមភាគីប៉ាគីស្ថានលោក Jalil Abbas Jilani កាលពីថ្ងៃពុធ ដោយសង្កត់ធ្ងន់ថា "អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសប៉ាគីស្ថាន គឺជាចំណុចដែលគួរឱ្យយកចិត្តទុកដាក់បំផុត"។ លោក Amir-Abdollahian បាននិយាយថា "ក្រុម Jaish al-Adl គឺជាក្រុមភេរវករដែលធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខរួមនៃប្រទេសទាំងពីរ" នេះបើយោងតាមសេចក្តីសង្ខេបនៃការសន្ទនារវាងភាគីទាំងពីរដែលចេញផ្សាយដោយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក